មន្រ្តីមូលដ្ឋានស្រុក Mawat បានបញ្ជាក់ថាការវាយប្រហារតាមអាកាសថ្ងៃនេះផ្តោតលើតំបន់ជុំវិញភូមិ Galala។
រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ និងរបួសនៅឡើយទេប៉ុន្តែការវាយប្រហារតាមអាកាសបានបង្កជាអគ្គិភ័យនៅក្នុងតំបន់ ដោយបានបំផ្លាញចំការទំពាំងបាយជូរជាច្រើនកន្លែង។
គួរបញ្ជាក់ថាប្រទេសទួរគីបានបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ចូលទៅក្នុងទឹកដីតំបន់ឃឺដ។
ការវាយប្រហារតាមអាកាសរបស់ទួរគីបានសម្លាប់ជនស៊ីវិលយ៉ាងតិច៩នាក់នៅតាមតំបន់ព្រំដែនក្នុងតំបន់ឃឺដក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ៕
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០