ប៉ូលិស​ចំនួន ០៤នាក់​បាន​រងរបួស​ដោ​យ​សារ​ការផ្ទុះ​គ្រាប់បែក​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីរ៉ង់

0

ទូរទស្សន៍​រដ្ឋ​ចុះផ្សាយ​ថា មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​សំឡេង​មួយ​កើតឡើង​នៅ​ថ្ងៃ​ពុធ ទី០៥ ខែសីហា ម្សិលមិញ​នេះ បណ្តាលឱ្យ​ប៉ូលិស​ចំនួន០៤នាក់​រងរបួស​ក្នុង​ទីក្រុង Zahedan នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ីរ៉ង់។

សេចក្តីរាយការណ៍​បាន​លើកឡើងថា ការផ្ទុះ​បានកើត​ឡើង​នៅក្បែរ​រថយន្ត​ប៉ូលិស​ដែល​កំពុង​ល្បាត​នៅ​សង្កាត់ Zibashahr ក្នុងស្រុក Zahedan ភ្លាមៗក្រោយពី​វេលា​ពាក់កណ្តាលអធ្រាត្រ។ រថយន្ត​មួយគ្រឿង​ដែល​ចត​នៅក្នុង​តំបន់នោះ​ក៏​រង​ការខូចខាត។

ក្រោយមក ភ្នាក់ងារ​ព័ត៌មាន IRNA ផ្លូវការ​ផ្សាយ​ថា ប៉ូលិស​ទាំង​ចំនួន០៤នាក់​ដែល​រងរបួស​ស្រាល​ទទួល​បានការ​អនុញ្ញាតិ​ចេញពី​មន្ទីរពេទ្យ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here