ប្រធានាធិបតី​ប្រទេស​សូ​ម៉ាលី​បដិសេធ ចំពោះ​ការអះអាង​របស់​សកម្ម​ប្រយុទ្ធ al-Shabab ដែលថា​បានសម្លាប់​ទាហាន​ចំនួន០៥នាក់

0

នៅ​ថ្ងៃ​ពុធ​រដ្ឋាភិបាល សូ​ម៉ាលី​បាន​ច្រានចោល​ចំពោះ​ការអះអាង​របស់​ក្រុម​សកម្មប្រយុទ្ធ al-Shabab ដែលថា​ពួកគេ​បានសម្លាប់​ទាហាន​រដ្ឋាភិបាល​ចំនួន០៥នាក់​ក្នុងកំឡុងពេល​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ​ភាគ​និរតី​នៃ​តំបន់ Baidoa។

លោក Ismael Mukhtar Omar អ្នកនាំពាក្យ​រដ្ឋាភិបាល​មានប្រសាសន៍ថា មិនមាន​ការប៉ះទង្គិច​គ្នា​ណាមួយ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​មូលដ្ឋាន​យោធា​នៅ​ភូមិ Deynunay ដែលមាន​ចម្ងាយ ២៥គីឡូម៉ែត្រ​នៅ​ភាគខាងត្បូង​នៃ​តំបន់ Baidoa ដូច​ការអះអាង​របស់​ក្រុម​សកម្មប្រយុទ្ធ​នោះទេ។ លោក Omar បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា៖

“វា​ជាការ​ឃោសនា​គ្មាន​មូលដ្ឋាន ហើយ​ពុំមាន​ការប៉ះទង្គិច​គ្នា​ណាមួយ​បាន​កើតឡើង​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយនេះ​ទេ” ។

ការលើកឡើង​របស់លោក​បាន​ធ្វើឡើង​ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ al-Shabab បាន​និយាយថា យុទ្ធជន​របស់​ពួកគេ​បាន​វាយ​ដណ្តើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ​នៅ​ភូមិ Deynunay ក្បែរ​តំបន់ Baidoa និង​បានសម្លាប់​ទាហាន​រដ្ឋាភិបាល​ចំនួន០៥នាក់ ហើយ​ក្នុងនោះ​មាន​ទាំង​មេបញ្ជាការ​ចំនួន​ពីរ​នាក់។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​សកម្មប្រយុទ្ធ​បាន និង​កំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ក្នុងការ​វាយប្រហារ​ស្ទើរតែ​រាល់ថ្ងៃ​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ផ្តួលរំលំ   រដ្ឋាភិបាល។  ប៉ុន្តែ​កងកម្លាំង​រដ្ឋាភិបាល​សូ​ម៉ាលី និង​ដៃគូ​បាន​បង្កើន​ប្រតិបត្តិការ​យោធា​នៅក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង al-Shabab  ក្រោយពី​បាន​បណ្តេញ​ក្រុម​បះបោរ​ចេញពី​ទីក្រុង Mogadishu នៅក្នុង​ឆ្នាំ ២០១១ ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃ០៥ ខែ០៨ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here