ប្រទេស​ឥណ្ឌា​រិះគន់​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ទីក្រុង​ចាម​មូ និង​តំបន់​កា​ស្មៀ​រ

0

ប្រទេស​ចិន​បាន​និយាយថា ការផ្លាស់ប្តូរ​អំពី “ឯកតោភាគី” នៅក្នុង​ការផ្លាស់ប្តូរ​ស្ថានភាព​ទីក្រុង​ចាម​មូ និង​តំបន់​កា​ស្មៀ​រ កាលពី​ឆ្នាំ២០១៩ គឺ “ខុសច្បាប់ និង​មិន​ត្រឹមត្រូវ” ។

ឥណ្ឌា​បាន​រិះគន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ដោយសារ​ចិន​និយាយថា “ឯកតោភាគី” ក្នុងការ​ផ្លាស់ប្តូ​រលើ​ស្ថានភាព​នៃ​អតីត​រដ្ឋ​ចាម​មួ និង​តំបន់​កា​ស្មៀ​រ កាលពី​ឆ្នាំ២០១៩ គឺ “ការខុសច្បាប់ និង​មិន​ត្រឹមត្រូវ” និង​បាន​និយាយថា​ទីក្រុង​ប៉េកាំង​មិនមាន​ជំហរ​ស្របច្បាប់​លើ​បញ្ហា​នេះ​នោះទេ។

ភាគី​ចិន​មិនមាន​គោលជំហរ​អ្វី​លើ​បញ្ហា​នេះ​ទេ និង​ត្រូវបាន​គេ​ណែនាំ​មិន​ឱ្យធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រជាជាតិ​ដទៃទៀត​ឡើយ នេះ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​ខាងក្រៅ​ប្រទេស​ឥណ្ឌា​លោក Anurag Srivastava ។

គួរឱ្យកត់សម្គាល់​មួយឆ្នាំ ចាប់តាំងពី​ប្រទេស​ឥណ្ឌា​បាន​លុបចោល​ស្ថានភាព​ពិសេស​របស់​ទីក្រុង​ចាម​មូ និង​តំបន់​កា​ស្មៀ​រ ព្រមទាំង​បានធ្វើ​សមាហរណកម្ម​នៅលើ​ទឹកដី​សហព័ន្ធ ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយថា “រាល់​ការផ្លាស់ប្តូរ​ជា​ឯកតោភាគី​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន គឺ​ការខុសច្បាប់​និង​មិន​ត្រឹមត្រូវ។ ហើយ​បញ្ហា​នេះ​គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​ការសន្ទនា និង​ការពិគ្រោះ​យោបល់​រវាង​ភាគី​ពាក់ព័ន្ធ”

កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំមុន រដ្ឋាភិបាល​ឥណ្ឌា​បាន​លុបចោល​ស្វ័យភាព​របស់​តំបន់​ដែលមាន​ជនជាតិភាគតិច​មូស្លីម​តែមួយ​នេះ។ ទីក្រុង​ចាម​មូ និង​តំបន់​កា​ស្មៀ​រ ក៏ត្រូវ​បាន​បំបែក​ទៅជា​ទឹកដី​គ្រប់គ្រង ដោយ​សហព័ន្ធ​ទាំងពីរ​ផងដែរ។

ដំណាលគ្នា​នេះ ទីក្រុង​ញូវដែលី​បាន​បិទ​តំបន់​នោះ ដោយ​ឃុំខ្លួន​មនុស្ស​រាប់ពាន់នាក់​រួម​ទាំង​អ្នកនយោបាយ​កំពូល​រាប់សិប​នាក់​ដែល​ដាក់​ការ​រឹតត្បិត​ការផ្លាស់​ទី និង​បិទ​ប្រព័ន្ធ​ទំនាក់ទំនង។

តំបន់​កា​ស្មៀ​រ​ត្រូវបាន​កាន់កាប់​ដោយ​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដោយ​ការអះអាង​ទាំងពីរ​ភាគី។ ហើយ​តំបន់​តូច​មួយ​នៃ​តំបន់​នេះ​ក៏​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​ផងដែរ។

ចាប់តាំងពី​ពួកគេ​បាន​បែងចែក កាលពី​ឆ្នាំ១៩៤៧ ទីក្រុង​ញូ​វ​ដេលី និង​អ៊ី​ស្លា​ម៉ា​បាដ​បានធ្វើ​សង្គ្រាម​ចំនួន៣លើក គឺ​នៅ​ឆ្នាំ១៩៤៨, ១៩៦៥ និង១៩៧១ ដែល២លើក​ក្នុងចំណោម​នោះបាន​កាន់កាប់​លើ​ដែនដី​មាន​ជម្លោះ។

ក្រុមខ្លះ​នៅ​កា​ស្មៀ​គ្រប់គ្រង​ដោយ​ឥណ្ឌា​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ឥណ្ឌា​ដើម្បី​ឯករាជ្យភាព ឬ​បង្រួបបង្រួម​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​នៅ​ជិតខាង៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Anadolu Agency ចេញផ្សាយ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here