ការ​បំផ្ទុះ​គ្រាប់បែក​តាមផ្លូវ​សម្លាប់​មនុស្ស​ចំនួន០៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន០២នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន

0

នៅ​ល្ងាច​ថ្ងៃ​ពុធ ទី០៥ ខែសីហា​ឆ្នាំ២០២០ មាន​ករណី​ផ្ទុះ​គ្រាប់បែក​តាម​ដងផ្លូវ​កើតឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន០៣នាក់​ស្លាប់ និង​មនុស្ស​ចំនួន០២នាក់​ផ្សេងទៀត​រងរបួស។

ប្រជាជន​ក្នុង​តំបន់​រៀបចំ​មឈូស​សម្រាប់​សាកសព​ដោយសារ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅតាម​ដងផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Pul-e-Khumri ខេត្ត Baghlan នៅ​ភាគ​ខាងជើង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​លោក Nazir Najam មានប្រសាសន៍ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន០៣នាក់​បាន​ស្លាប់ និង​ចំនួន០២នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​គ្រាប់បែក​នៅតាម​ដងផ្លូវ ដែល​វាយប្រហារ​រថយន្ត​មួយគ្រឿង​នៅ​ទីក្រុង Pul-e-Khumri។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ផ្សាយ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here