ប្រទេស​លី​ប៊ី​ស្តីបន្ទោស​ប្រទេស​ក្រិ​ក និង​ប្រទេស​អេ​ហ្ស៊ី​ប នៅក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​ដែនសមុទ្រ

0

ក្រសួងការបរទេស​ជំរុញ​ឱ្យ​រដ្ឋ​ជាប់​ព្រំដែន​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ធ្វើ​សកម្មភាព​តាមច្បាប់​អន្តរជាតិ។ ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ថ្កោលទោស​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ក្រិ​ក និង​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Mohammed Al-Qablawi បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា “ប្រទេស​លី​ប៊ី​នឹងមិន​អនុញ្ញាត​ឲ្យ​រំលោភ​លើ​សិទ្ធិ​ដែនសមុទ្រ​របស់ខ្លួន​ឡើយ” ។

លោក Al-Qablawi បាន​រំលឹក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​លី​ប៊ី​ចំពោះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ទាក់ទង​នឹង​ការកំណត់​ព្រំដែន​ដែនសមុទ្រ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ទួរគី។

នា​ថ្ងៃទី២៧ ខែវិច្ឆិកា ប្រទេស​តួ​ក​គី និង​ប្រទេស​លី​ប៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង “ការ​រឹតត្បិត​សិទ្ធិ​ដែនសមុទ្រ” ។ កិច្ចព្រមព្រៀង​នេះ​បានកំណត់​ផ្នែក​មួយ នៃ​យុត្តាធិការ​ដែនសមុទ្ររ​បស់​ប្រទេស​ទួរគី នៅក្នុង​តំបន់។

លោក Al-Qablawi ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​លី​ប៊ីទ​ទូច​ដល់​រដ្ឋ​នានា​ដែល​នៅជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ឲ្យ​ធ្វើ​សកម្មភាព​ស្របតាម​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ។

ប្រទេស​អេ​ហ្ស៊ី​ប​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ប្រទេស​ក្រិ​ក ស្តីពី​ការកំណត់​ព្រំដែន​នៃ​ដែនសមុទ្រ​រវាង​ប្រទេស​ទាំងពីរ។

ក្រសួងការបរទេស​តួ​ក​គី​បាន​ស្តីបន្ទោស “ការតាំង​ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង” នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ប្រទេស​ក្រិ​ក និង​អេ​ហ្ស៊ី​ប​គ្មាន​ព្រំដែន​សមុទ្រ​ទៅវិញទៅមក​ទេ​ហើយ​កិច្ចព្រមព្រៀង​នេះ “ចាត់ទុកជា​មោ​ឃៈ” សម្រាប់​ទីក្រុង​អង់កា​រ៉ា។

សេចក្តីថ្លែងការណ៍​នោះបាន​បន្ថែមទៀតថា តំបន់​កំណត់ព្រំដែន​នៅក្នុង​កិច្ចព្រមព្រៀង​មាន​ទីតាំង​នៅលើ​ខ្ពង់រាប​នៃ​ទ្វីប​របស់​តួ​ក​គី​ដូចដែល​ទីក្រុង​អង់កា​រ៉ា​បាន​រាយការណ៍ ទៅ​អង្គការសហប្រជាជាតិ៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Anadolu Agency ចេញផ្សាយ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here