ក្រសួងការបរទេសហ្វីលីពីននិយាយនៅថ្ងៃសុក្រថា ចំនួនប្រជាជនហ្វីលីពីនដែលស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅរដ្ឋធានី Beirut កើនឡើងដល់ចំនួន០៤នាក់។
លោកស្រី Sarah Lou Arriola អនុរដ្ឋលេខាធិការក្រសួងការបរទេសបញ្ជាក់ឲ្យដឹងថា ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុង Beirut ក៏បានកត់ត្រាជនជាតិហ្វីលីពីនសរុបចំនួន៣១នាក់ដែលទទួលរងរបួសខណៈដែលពលរដ្ឋម្នាក់ទៀតកំពុងបាត់ខ្លួន។
តាមរយៈការដកស្រង់សម្តីពីមន្ត្រីទទួលបន្ទុកប្រទេសបេឡារុស្ស ស្ថានទូតហ្វីលីពីនប្រចាំប្រទេសហ្វីលីពីនលោកស្រី Ajeet Panemanglor មានប្រសាសន៍ថា ជនជាតិហ្វីលីពីនចំនួនពីរនាក់ក្នុងចំណោមចំនួន៣១នាក់ដែលរងរបួសកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
លោក Arriola មានប្រសាសន៍ថា៖ “ មន្ត្រីស្ថានទូតរបស់យើងនឹងបន្តដើម្បីបានចំនួនប្រាកដអំពីស្ថានភាពសហគមន៍របស់យើងនៅទីក្រុង Beirut” ។
មុននេះ ប្រភព DFA បានរាយការណ៍ថា មានមនុស្សបាត់ខ្លួននៅក្នុងសមុទ្រចំនួន១១នាក់ ដែលបានលោតចុះពីលើកប៉ាល់ចតនៅចម្ងាយប្រហែល៤០០ម៉ែត្រពីតំបន់ផ្ទុះ។
មានកម្មករហ្វីលីពីនសរុបចំនួន ៣១,៩១៦នាក់នៅក្នុងប្រទេសលីបង់។ ពីមុនធ្លាប់មាន ចំនួន ៣៣,៤២៤ ក្នុងខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែពួកគេភាគច្រើនបានធ្វើមាតុភូមិនិវត្តន៍។
ប្រភពដដែល( Arriola ) បង្ហាញឲ្យដឹងថា ប្រជាជនហ្វីលីពីនភាគច្រើននៅប្រទេសលីបង់ធ្វើការជាបុគ្គលិកបម្រើតាមផ្ទះ។ ប្រទេសហ្វីលីពីនមានប្រជាជនធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់ មិនត្រឹមតែនៅក្នុងប្រទេសលីបង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសជាច្រើនដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ផងដែរ។
ប្រភព DFA បញ្ជាក់ថា ពលករហ្វីលីពីននៅក្រៅប្រទេសមានចំនួនច្រើនជាង១២ម៉ឺននាក់ដែលមានមូលដ្ឋាននៅតាមសមុទ្រ និងលើដី ហើយត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ចាប់តាំងពីខែកុម្ភៈ ដោយសារជំងឺរាតត្បាតកូវីដ១៩។ អង្គការ OFWs បន្ថែមថា មនុស្សប្រមាណចំនួន ១០០,០០០ នាក់ដែលផ្លាស់ទីលំនៅកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០