តុលាការព្រហ្មទណ្ឌនៃខេត្ត Anbar នៅប្រទេសអ៊ីរ៉ាក់បានចេញសាលក្រមកាត់ទោសប្រហារជីវិតកាលពីថ្ងៃអាទិត្យនេះលើឧក្រិដ្ឋជនម្នាក់ដែលបានសម្លាប់លោក Mustafa Al-Athari ដែលជាទាហានអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាតុលាការកំពូលនៅអ៊ីរ៉ាក់បានបញ្ជាក់ថាឧក្រិដ្ឋជនដែលផ្តន្ទាទោសបានសារភាពថាពិតជាបានប្រព្រឹត្តិបទល្មើស ហើយតុលាការបានចេញសាលក្រមស្របតាមមាត្រា៤នៃច្បាប់ប្រឆាំងភេរវកម្មលេខ១៣ ឆ្នាំ២០០៥ ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថាជនរងគ្រោះបានស្លាប់ដោយបានព្យួរសពរបស់គាត់ពីលើស្ពាន Fallujah ដែលបានបង្កជារលកនៃកំហឹងដ៏ខ្លាំងខ្លា។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០