រថយន្ត​ដឹកទំនិញ​របស់​កម្លាំងចម្រុះ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់ បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក

0

យោធា​អ៊ីរ៉ាក់​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា គ្រាប់បែក​មួយ​នៅតាម​ដងផ្លូវ​បាន​វាយប្រហារ​ទៅលើ​រថយន្ត​ដឹក​សម្ភារៈ​របស់​កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ ។

ការវាយប្រហារ​នោះបាន​កើតឡើង​នៅលើ​ដងផ្លូវ​អន្តរជាតិ​ក្នុង​ខេត្ត Dhi Qar បណ្តាលឱ្យ​ខូចខាត​បន្តិចបន្តួច​ដល់​រថយន្ត​មួយគ្រឿង។ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ទីបញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​មិនបាន​បង្ហាញ​ពី​ពេលវេលា​ជាក់លាក់​នៃ​ការវាយប្រហារ​នោះទេ។

រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ ក៏ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើការ​វាយប្រហារ​កំ​ណ​ត់​គោលដៅ​ជា​ញឹកញាប់​ទៅលើ​ក្បួន​រថយន្ត​របស់​កងក​ម្លាំ​ង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែលជា​ធម្មតា​ធ្វើដំណើរ​ពី​ប្រទេស​កូ​វ៉ែត​ទៅកាន់​មូលដ្ឋាន​ចម្រុះ​នៅ​ភាគកណ្តាល និង​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។

ការវាយប្រហារ​បានកើត​ឡើង​ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​អ៊ីរ៉ាក់ និង​សហរដ្ឋអាមេរិក​មាន​ភាព​ភាព​តានតឹង​ចាប់តាំងពី​ថ្ងៃទី០៣ ខែមករា មក​នៅពេលដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​បានធ្វើការ​វាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​នៅឯ​ព្រលានយន្តហោះ Baghdad ដោយបាន​សម្លាប់​លោក Qassem Soleimani អតីត​មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ និង​លោក Abu Abudidi al-Muhandis អនុប្រធាន​កងកម្លាំង​យោធា Hashd Shaabi ។

កងទ័ព​សហរដ្ឋអាមេរិក​ច្រើនជាង​ចំនួន ៥០០០នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេសអ៊ីរ៉ាក់​ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​ភាគច្រើន​ផ្តល់​ការបណ្តុះបណ្តាល និង​ផ្តល់យោបល់​ដល់​កងកម្លាំង​អ៊ីរ៉ាក់ ។

កងកម្លាំង​ទ័ព​គឺជា​ផ្នែក​មួយ​របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​បាន និង​កំពុងធ្វើការ​វាយឆ្មក់​តាម​អាកាស​ប្រឆាំងនឹង​គោលដៅ​ឧទ្ទាម IS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here