កាលពីថ្ងៃច័ន្ទនេះក្រសួងការពារជាតិអ៊ីរ៉ាក់បានប្រកាសថាខ្លួនបានរកឃើញគ្រឿងផ្ទុះ សម្ភារៈបំផ្ទុះ គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់នៅក្នុងខេត្ត Anbar ខេត្ត Diyala និងខេត្ត Samarra ក្នុងប្រទេសអ៊ីរ៉ាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិអ៊ីរ៉ាក់ថា ការឆែកឆេររបស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់ខេត្ត Diyala បានរកឃើញមីស៊ីល Katyusha និងឧបករណ៍បំផ្ទុះដែលមានគោលបំណងដើម្បីបំផ្ទុះដែលជារបស់អង្គការភេរវករ ISIS ស្ថិតនៅស្រុក Al-Khalis ហើយគ្រឿងបំផ្ទុះទាំងនេះត្រូវបានយកចេញដោយការខិតខំប្រឹងប្រែងរបស់កងវិស្វកម្ម។
គួរបញ្ជាក់ថា បញ្ជាការប្រតិបត្តិការទីក្រុង Samarra បានបំពេញភារកិច្ចស្រាវជ្រាវ និងត្រួតពិនិត្យនៅតំបន់កោះក្នុងទីក្រុង Samarra ដែលជាលទ្ធផលបានរកឃើញឧបករណ៍ផ្ទុះ២០ប្រភេទ និងមានទំហំផ្សេងៗគ្នា មានសំបកកាណុងប្រភេព១៥៥មីល្លីម៉ែត្រចំនួន២ គ្រាប់កាំជ្រួច Katyusha ចំនួន៩ ដើមមានប្រភេទផ្សេងៗ សៀគ្វីបំផ្ទុះចំនួន៩ភ្ជាប់ជាមួយអាគុយ និងគ្រឿងបំផ្ទុះ២០គ្រាប់របស់ពួកភេរវករ ISIS ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០