អ៊ីរ៉ាក់​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី

0

ក្រសួងការបរទេស​អ៊ីរ៉ាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ប្រទេស​អ៊ីរ៉ាក់​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទួរគី​មកកាន់​ប្រទេស​របស់ខ្លួន​ដែល​បានគ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រសួង​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ទួរគី​ប្រគល់​លិខិតស្នាម​តវ៉ា និង​ជូនដំណឹង​អំពី​ការបដិសេធ​របស់​អ៊ីរ៉ាក់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដោយសារតែ​មានការ​វាយប្រហា​រ និង​ការរំលោភបំពាន​នានា​នៅក្នុង​ប្រទេស​របស់គាត់​ពី​សំណាក់​ទួរគី។

យោធា​អ៊ីរ៉ាក់​បាន​និយាយថា​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ទួរគី​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ស្ថិតនៅក្នុង​តំបន់ Sidakan ភាគ​ឦសាន​ប្រទេស​អ៊ីរ៉ាក់​ជិត​ព្រំដែន​ទួរគី និង​អ៊ីរ៉ង់​បានសម្លាប់​សមាជិក​ឆ្មាំ​ព្រំដែន​អ៊ីរ៉ាក់​ពីរ​នាក់ និង​អ្នកបើកបរ​រថយន្ត​ម្នាក់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here