កម្លាំង​រដ្ឋាភិបាល​សម្លាប់​សមាជិក Naxals ចំនួន០៤ នៅ​តំបន់​កណ្តាល​ប្រទេស​ឥណ្ឌា

0

ប៉ូលិស​និយាយថា កម្លាំង​រដ្ឋាភិបាល​សម្លាប់​សមាជិក Naxals ចំនួន០៤នាក់​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​នៅ​រដ្ឋ Chhattisgarh ភាគកណ្តាល​ប្រទេស​ឥណ្ឌា។

ហេតុការណ៍​បាញ់កាំភ្លើង​ផ្ទុះឡើង​នៅ​តំបន់​ព្រៃ Jagargund ក្នុងស្រុក Sukma ដែលមាន​ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រខាងត្បូង​ទីក្រុង Raipur រដ្ឋធានី Chhattisgarh ។

មន្ត្រីប៉ូលិស​ម្នាក់​និយាយថា “ថ្ងៃនេះ សមាជិក Naxals ចំនួន០៤នាក់​ត្រូវ​កម្លាំង​រដ្ឋាភិបាល​សម្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នៅក្នុង​ព្រៃ Jagargund”។ ការផ្ទុះអាវុធ​បានកើត​ឡើង​ក្រោយពី​ក្រុមការងារ​ចម្រុះ​នៃ​កម្លាំង​ប៉ូលិស​បម្រុង​កណ្តាល (CRPF) និង​ឆ្មាំ​បម្រុង​ស្រុក (DRG) ចាប់​ផ្តើមធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ​លើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់។ កងកម្លាំង​រដ្ឋាភិបាល​ពុំបាន​រងគ្រោះថ្នាក់​ក្នុងពេល​ប្រឈមមុខគ្នា​នោះទេ។

ប៉ូលិស​និយាយថា ប្រតិបត្តិ​ការស្វែងរក​កំពុង​ចាប់ផ្តើម​នៅក្នុង​តំបន់​នោះ។

បច្ចុប្បន្ន ចលនា Naxals មាន​សកម្មភាព​ពាសពេញ​ផ្នែក​កណ្តាល និង​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា។ អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Manmohan Singh ធ្លាប់​ចាត់ទុកថា ចលនា Naxalite ជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា។

ទីក្រុង​ញូវដែលី​ថែម​ទាំ​អ​បាន​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​ដើម្បី​បង្ក្រាប​ចលនា Naxals នៅក្នុង​បន្ទាយ​របស់​ពួកគេ។ គេ​រាយការណ៍​ថា សកម្ម​ភាពបះ​ប៉ោរ​សម្លាប់​មនុស្ស​ចំនួន​រាប់រយ​នាក់ និង​បណ្តាល​ឲ្យ​ប្រជាជន​ក្រីក្រ​ចំនួន​រាប់ពាន់នាក់​គ្មាន​ផ្ទះសម្បែង។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here