ការតវ៉ា​នៅ​បេឡា​រុស្ស៖ មនុស្ស​ជាង ១០០០នាក់​ត្រូវបាន​ឃុំខ្លួន​ពេញ​មួយ​យប់

0

ក្រសួងមហាផ្ទៃ​បាន​និយាយថា​ប៉ូលីស​បេឡា​រុស្ស​បាន​ឃុំខ្លួន​ក្រុមអ្នកតវ៉ា​ជាង ១,០០០ នាក់​នៅ​យប់​ទី ៣ នៃ​ការតវ៉ា​នៅ​ទីក្រុង Minskនិង​ទីក្រុង​ដទៃទៀត​កាលពី​ថ្ងៃ​អង្គារ​នេះ។ ក្រសួង​បាន​បន្ថែម​នៅ​ថ្ងៃ​ពុធ​ថា​ក្រុមអ្នកតវ៉ា ៥១ នាក់​និង​មន្ត្រី​ប៉ូលីស ១៤ នាក់​បាន​រងរបួស​ក្នុងអំឡុងពេល​បាតុកម្ម​មួយ​យប់​នេះ។

ការតវ៉ា​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការបោះឆ្នោត​បានប្រគល់​អាណ​ត្តិ​ថ្មី​ដល់​ប្រធានាធិបតី Alexander Lukashenko។ កាលពី​ថ្ងៃ​អង្គារ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​បេឡា​រុស្ស​បាន​និយាយថា​ពួកគេ​បាន​ឃុំខ្លួន​មនុស្ស​ជាង ២,០០០ នាក់​ក្នុងពេល​តវ៉ា​នេះ។ ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ដដែល​នោះ​ថា​មនុស្ស​ជាង ២០០ នាក់​ដែល​រងរបួស​ក្នុងពេល​បាតុកម្ម​ពេលយប់​គឺ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here