អ្នកនាំពាក្យកងទ័ពបាននិយាយកាលពីថ្ងៃពុធថាការប៉ះទង្គិចគ្នារវាងទាហាន និងជនស៊ីវិលក្នុងអំឡុងពេលធ្វើសមយុទ្ធដកហូតអាវុធមួយនៅភាគកណ្តាលនៃទីក្រុង Tonj របស់ស៊ូដង់ខាងត្បូងបានបណ្តាលឱ្យមនុស្សស្លាប់ ១២៧ នាក់។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះនៅពេលដែលកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដកហូតអាវុធជនស៊ីវិលនៅក្នុងតំបន់ដែលបានឃើញការប៉ះទង្គិចដ៏សាហាវនេះ។
អស់រយៈពេលជាងប្រាំមួយឆ្នាំ បន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសនេះ និងជាមួយនឹងការមិនមានវត្តមានរបស់រដ្ឋាភិបាលក្នុងការដំណើរការសហគមន៍ជាច្រើននោះ វាមានកន្លែងស្តុកទុកអាវុធដែលពួកគេរក្សាទុកសម្រាប់ការពារ ឬប្រឆាំងនឹងការឆ្មក់នានា។ អំពើហឹង្សានៅ Tonj បានចាប់ផ្តើមបន្ទាប់ពីយុវជនប្រដាប់អាវុធជាច្រើនបានឈ្លោះប្រកែកគ្នាជាមួយទាហាន៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០









