ក្រុម ISIS វាយប្រហារ​ទៅលើ​យានយន្ត​ស៊ីវិល​ក្នុង​ខេត្ត Diyala រងរបួស៧ នាក់

0

ក្រុម​សកម្មប្រយុទ្ធ ISIS កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​វាយប្រហារ​លើ​រថយន្ត​ចំនួន ២ គ្រឿង​នៅក្នុង​ខេត្ត Diyala និង​បានធ្វើ​ឲ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់៧នាក់​រងរបួស។

អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Diyala លោក Nihad Mohammad បាន​ប្រាប់​សារព័ត៌មាន BasNews ថា​រថយន្ត​ស៊ីវិល២គ្រឿង​ដែល​ធ្វើដំណើរ​ពី​ស្រុក Sharaban និង ស្រុក Baquba ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ជី​ហាដ ISIS មួយក្រុម​កាលពី​ល្ងាច​ថ្ងៃ​អង្គារ បណ្តាលឱ្យ​អ្នកដំណើរ៧នាក់​រងរបួស។

ក្រុម​សកម្មប្រយុទ្ធ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុភ្លាមៗបន្ទាប់ពី​ធ្វើការ​វាយប្រហារ ប៉ុន្តែ​កម្លាំង​អ៊ីរ៉ាក់​បាន​បើក​ប្រតិបត្តិ​ការរុករក​នៅ​តំបន់​នោះ​ដើម្បី​ស្វែងរក​ជនល្មើស។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here