ប្រទេស​អ៊ីរ៉ង់​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​មនុស្ស​ចំនួន ៧០០នាក់​ដែល​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ទីក្រុង Beirut

0

ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់ Fars រាយការណ៍​នៅ​ថ្ងៃ​ពុធ ម្សិលមិញ​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន៧០០នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ទីក្រុង​ Beirut ។ អ្នករងរបួស​ទាំងនោះ​បានទទួល​សេវា​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​អ៊ីរ៉ង់។

លោក Mohammad Baqeri Mohammadi មន្ត្រី​នៅ​សង្គម​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់ (IRCS) មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ថា មន្ទីរពេទ្យ​អ៊ីរ៉ង់​បង្កើតឡើង​នៅ​ទីក្រុង Beirut នៅ​ថ្ងៃទី០៨ ខែសីហា​ទទួល​ព្យាបាល​មនុស្ស​ចំនួន៧០០នាក់ ដោយ​ផ្តល់​សេវា​ថែ​រទាំ និង​ព្យាបាល។

លោក​បន្ថែមថា ប្រតិ​ប​ត្ដិ​ការវះកាត់​មួយចំនួន​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ ដោយមាន​ការខិតខំរ​បស់​បុគ្គលិក​ពេទ្យ​ដែល​បញ្ជូន​ពី​ប្រទេស​អ៊ីរ៉ង់​មក​ទីក្រុង Beirut។ លោក IRim Karim Hemmati ប្រធាន IRCS មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជូន​ជំនួយ​ចំនួន៩៥តោន​ទៅឱ្យ​ក្រុង Beirut រួមមាន​ទាំង​សម្ភារៈ​វេជ្ជសាស្ត្រ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន។

លោក​បន្ថែមថា ទំនិញ​ចំនួន៦០តោន​បន្ថែមនឹង​ត្រូវបញ្ជូន​ទៅ​ប្រទេស​លី​បង់​នាពេលខាងមុខឆាប់ៗនេះ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here