យោធានីហ្សេរីយ៉ានៅក្នុងរដ្ឋ Borno ធ្វើការវាយប្រហារតាមអាកាសនៅភាគឥសាន ប្រទេសសម្លាប់សមាជិកសកម្មប្រយុទ្ធ Boko Haram មួយចំនួន។
អ្នកនាំពាក្យយោធាលោក John Enenche មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងភ័ស្តុភាររបស់ក្រុមភេរវករក៏ត្រូវបានបំផ្លាញផងដែរនៅតំបន់ Gulumba Gana-Kumshe នៅថ្ងៃអង្គារ ទី១១ ដើមសប្តាហ៍នេះ។ លោកបន្តថា តំបន់គោលដៅនោះជាតំបន់ដែលភេរវករ Boko Haram ប្រើប្រាស់ដើម្បីធ្វើការវាយប្រហារទៅលើកងទ័ពនៅក្នុងតំបន់នោះ។
មន្ត្រីយោធាបន្ថែមថា ការវាយប្រហារតាមអាកាសកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ ហើយបេសកកម្មស៊ើបការណ៍តាមអាកាសបានបង្ហាញថា ភេរវករមួយចំនួនធំមានវត្តមាននៅតំបន់តាំងលំនៅ ឃ្លាំង និងកន្លែងប្រជុំ។
សូមរំលឹកផងដែរថា នៅឆ្នាំ២០០៩ ភេរវរករ Boko Haram បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ា និងបានធ្វើការបង្កើនការវាយប្រហាររបស់ខ្លួនទៅលើប្រទេសនានានៅតំបន់ Lake Chad Basin ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០