ប្រភពយោធាក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន១៧នាក់ស្លាប់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ម្សិលមិញនេះនៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាម Houthi នៅភាគឥសាននៃខេត្ត al-Jawf ។
ប្រភពប្រាប់ភ្នាក់ងារសារព័ត៌មានថា “សមាជិកឧទ្ទាមសរុបចំនួន១៥នាក់ និងទាហានរដ្ភិបាលចំនួន០២នាក់ត្រូវបានសម្លាប់ និងកម្លាំងជាច្រើននាក់ផ្សេងទៀតមកពីភាគីទាំងសងខាងបានរងរបួសនៅព្រឹកនេះនៅក្នុងសមរភូមិជួរមុខនៅតំបន់ al-Alam” ។
ប្រភពព័ត៌មានបន្ថែមថា “កងកម្លាំងរដ្ឋាភិបាលបានរឹបអូសយានយន្តយោធា និងអាវុធមួយចំនួនពីក្រុមឧទ្ទាម” ។
ក្រុមឧទ្ទាម Houthi គ្រប់គ្រងខេត្តនោះ(al-Jawf )ពុំទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ។
សូមបញ្ជាក់ផងដែរ តំបន់ al-Alam ស្ថិតនៅចម្ងាយប៉ុន្មានម៉ាយភាគខាងកើតទីក្រុង al-Jawf កាន់កាប់ដោយឧទ្ទាម Houthi។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់កាន់កាប់តំបន់ជាច្រើននៅភាគខាងជើង និងបានបង្ខំឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០