អ្នកនាំពាក្យកម្លាំងចម្រុះដែលគាំទ្រភាពស្របច្បាប់នៅយេម៉ែនវរសេនីយ៍ឯកទួគីលោក Al-Maliki បានប្រកាសថាកងកម្លាំងចម្រុះកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះបានស្ទាក់ចាប់ និងកម្ទេចយន្តហោះគ្មានមនុស្សបើកដែលជារបស់ក្រុមសកម្មប្រយុទ្ធ Houthi មកពពីរដ្ឋធានី Sanaa ឆ្ពោះទៅកាន់ជនស៊ីវិលដែលស្ថិតនៅតំបន់ភាគខាងត្បូង។
គួររំលឹកថាកាលពីថ្ងៃទី ១៦ ខែសីហាលោក Al-Maliki បានបញ្ជាក់ថាកងកម្លាំងចម្រុះអាចស្ទាក់ចាប់ និងកម្ទេចមីស៊ីលផ្លោងដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធ ឆ្ពោះទៅកាន់ជនស៊ីវិលដែលស្ថិតនៅតំបន់ភាគខាងត្បូង។
ចំណែកឯកាលពីថ្ងៃទី ១៥ ខែសីហាកន្លងមកកងកម្លាំងចម្រុះក៏បានស្ទាក់ចាប់ និងកម្ទេចយន្តហោះគ្មានមនុស្សបើកជាច្រើនផងដែរដែលជារបស់ក្រុមសកម្មប្រយុទ្ធភេរវកម្ម Houthi ដែលបានបើកចេញពីរដ្ឋធានីSana៕
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០