រ៉ុក្កែត ៣ គ្រាប់ធ្លាក់នៅខាងក្នុងមូលដ្ឋានអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិកជាច្រើននៅទីនោះ

0

អាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថាគ្រាប់រ៉ុក្កែតចំនួន ៣ បានធ្លាក់នៅលើមូលដ្ឋានទ័ពអាកាសអាល់បាឡាដដែលមានកងទ័ពអាមេរិកជាច្រើននៅទីនោះ។ វាមិនមានព័ត៌មានស្តីពីការខូចខាត ឬគ្រោះថ្នាក់ដែលអាចកើតមានភ្លាមៗនោះទេ។

បរិវេណយោធាដែលមានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រខាងជើងទីក្រុងបាដាដបានរងការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ យ៉ាងហោចណាស់គ្រាប់ផ្លោងចំនួន ៣ បានធ្លាក់នៅទីតាំងនេះ ប៉ុន្តែវាមិនបង្កការខូចខាតអ្វីគួរអោយកត់សំគាល់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធសន្តិសុខរបស់អ៊ីរ៉ាក់បាននិយាយថានឹងសន្យាផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់សាធារណជននៅពេលក្រោយ៕

ប្រែសម្រួលដោយ: ឆាន សុផា

ប្រភពព័ត៌មាន៖ RT ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here