ហ្វាំងឡង់ណែនាំឱ្យប្រើប្រាស់ម៉ាសនៅទីសាធារណៈជាលើកដំបូងបំផុត

0

រដ្ឋាភិបាលនៅហ្វាំងឡង់បានផ្តល់អនុសាសន៍ឱ្យប្រើម៉ាសនៅទីសាធារណៈជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះនៅពេលដែលចំនួនករណីឆ្លងវីរុសកូរ៉ូណានេះកើនឡើង។ នាយករដ្ឋមន្រ្តី សានណាម៉ារីន (Sanna Marin ) បាននិយាយថាម៉ាសគួរតែត្រូវបានពាក់នៅក្នុងស្ថានភាពដែលមិនអាចធ្វើឱ្យមានការឃ្លាតឆ្ងាយពីសង្គមដូចជានៅកន្លែងដឹកជញ្ជូនសាធារណៈ។

មុនថ្ងៃព្រហស្បតិ៍នេះ ហ្វាំងឡង់មិនបានគាំទ្រជាផ្លូវការចំពោះការប្រើប្រាស់ម៉ាសទេ។ លោកស្រីម៉ារីនបានបញ្ជាក់ពីច្បាប់នៃការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យខ្ពស់។ លោកស្រីបាននិយាយថារដ្ឋាភិបាលមិនមានមូលដ្ឋានច្បាប់ដើម្បីបញ្ជាឱ្យមានការដាក់ខ្លួនអោយនៅដាច់ដោយឡែកជាទូទៅទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្តីនាយករដ្ឋមន្រ្តីបាននិយាយថាទោះយ៉ាងណាអាជ្ញាធរសុខាភិបាលក្នុងតំបន់និងវេជ្ជបណ្ឌិតអាចកំណត់ការធ្វើតេស្តរកមើលមេរោគកូរ៉ូណា និងការធ្វើឱ្យដាច់ពីគ្នាក៏ដោយ សម្រាប់អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យខ្ពស់ត្រូវតែដាក់ខ្លួនអោយនៅដាច់ដោយឡែកជាដាច់ខាត៕

ប្រែសម្រួលដោយ: ឆាន សុផា

ប្រភពព័ត៌មាន៖ RT ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here