មនុស្ស៣នាក់​ស្លាប់ និង២នាក់​ត្រូវ​ភេរវ​ករ​ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់

0

មនុស្ស​សរុប​ចំនួន០៣នាក់​រង​ការសម្លាប់ និង​ចំនួន០២នាក់​ត្រូ​ភេ​វរ​ក​ចាប់ខ្លួន​នៅ​ថ្ងៃ​ពុធ ក្នុង​ខេត្ត Salahudin និង Diyala នៅ​ប្រទេស​អ៊ីរ៉ាក់។

លោក Mohammed al-Bazi ប៉ូលិស​ខេត្ត Salahudin ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា នៅ​ខេត្ត Salahudin មាន​គ្រាប់បែក​ផ្ទុះឡើង​តាម​ដងផ្លូវ​នៅក្បែរ​រថយន្ត​ស៊ីវិល​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទី​រួម​ខេត្ត Tirkit ដែលមាន​ចម្ងាយ ១៧០ គីឡូម៉ែត្រ​នៅ​ខាងជើង​ទីក្រុង​បា​កដាដ ដោយបាន​បំផ្លាញ​រថយន្ត និង​សម្លាប់​បងប្អូន​ប្រុស​ចំនួន​ពីរ​នាក់ និង​បណ្តាល​ឲ្យ​ឪពុក​របស់​ពួកគេ​រងរបួស។

នៅក្នុង​ខេត្ត Diyala ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើការ​វាយប្រហារ​ទៅលើ​ភូមិ​ឃឺ​ដ​មួយ​នៅ​ជិត​ទីប្រជុំជន Kanaqin ដែលមាន​ចម្ងាយ​ប្រហែល ១៦៥គីឡូម៉ែត្រ​ភាគ​ឥសាន​នៃ​ទីក្រុង​បា​កដាដ ក្នុងប្រទេស​អ៊ីរ៉ាក់ ដោយ​សម្លាប់​អ្នកភូមិ​ម្នាក់ និង​ចាប់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ផ្សេងទៀត។

លោក Abdul-Rahman មានប្រសាសន៍ថា អ្នក​វាយប្រហារ​បាន​ដុត​រថយន្ត​ចំនួន០២គ្រឿង​ផងដែរ មុនពេល​ពួកគេ​បាន​ភៀសខ្លួន​ចេញពី​កន្លែងកើតហេតុ ដោយ​ប្រភព​បន្ថែមថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ពង្រាយ​នៅ​ជុំវិញ​ភូមិ​និង​ចាត់​វិធា​នាក​រណ៍​ស្វែងរក​អ្នក​វាយប្រហារ។

ក្រុម​សកម្មប្រយុទ្ធ IS ជ្រុលនិយម​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Sunni ដែល​គ្រប់គ្រង​ដោយ​អតីត​រដ្ឋ​អ៊ីស្លាម​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន​រាប់សិប​នាក់។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១៧ ។ ទោះជា​យ៉ាងណាក៏ដោយ សមាជិក IS នៅ​សេសសល់​បាន​លាក់ខ្លួន​នៅក្នុង​តំបន់​ទីក្រុង ឬ​តំបន់​វាល​ខ្សាច់ និង​តំបន់​រឹងមាំ ហើយ​ថែមទាំង​ធ្វើការ​វាយឆ្មក់​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​xinhuanet ផ្សាយ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here