ទាហាន​ម៉ាលី​ចំនួន០៤នាក់​ត្រូវគេ​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​សាធារណរដ្ឋម៉ាលី

0

កងកម្លាំងប្រដាប់អាវុធ​ម៉ាលី (FAMa) បានបញ្ជាក់​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា កងកម្លាំងប្រដាប់អាវុធ​ម៉ាលី​ចំនួន០៤នាក់​ត្រូវគេ​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ហេតុការណ៍​វាយឆ្មក់​មួយ​នៅក្នុង​តំបន់​កណ្តាល​របស់​សាធារណរដ្ឋ​ម៉ាលី។ កងទ័ព​ម៉ាលី​និយាយថា៖

“កងកម្លាំង FAMa រង​ការវាយប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៧ ខែសីហា​ម្សិលមិញ​នៅវេលា​ប្រហែល​ម៉ោង ១០និង ៣០នាទី ដែលមាន​ចម្ងាយ​ប្រហែល ២៥គីឡូម៉ែត្រ​ពី​ទីក្រុង Konna តាមផ្លូវ Konna-Douentza នៅ​ចន្លោះ​ក្រុង Bima និង Batouma”។

ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​ក្រុម​ភេរ​វករ និង​បានសម្លាប់​ទាហាន​ម៉ាលី​ចំនួន០៤ នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន១២នាក់​ផ្សេងទៀត​រងរបួស។ យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ផ្លូវការ​លើកឡើងថា ភាគី FAMa ក៏មាន​រង​ការខូចខាត​ខាង​សម្ភារៈ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ។

នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន នៅក្នុង​តំបន់ Mopti កងរាជអាវុធហត្ថ​ម៉ាលី​ចំនួន០៤នាក់​មកពី​ក្រុម​ឃ្លាំមើល និង​អន្តរាគមន៍​រហ័ស​ត្រូវ​ភេរវ​ករ​សម្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅពេល​រថយន្ត​របស់​ពួកគេ​បាន​បុក​នឹង​គ្រឿងផ្ទុះ។

យ៉ាងណាមិញ ពុំទាន់​មាន​បុគ្គល ឬ​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ខណៈពេល​មាន​អស្ថិរភាព​នយោបាយ​នៅក្នុង​សាធារណរដ្ឋ​ម៉ាលី​នោះទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here