មន្ត្រីម្នាក់បាននិយាយថា មនុស្សរងរបួសត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសុក្រ។
លោក Ibrahim Farinloye អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បានប្រាប់ទីភ្នាក់ងារ Anadolu ថា ឧទ្ធម្ភាគចក្រពាណិជ្ជកម្មបានធ្លាក់ភ្លាមៗនៅតំបន់ Opebi នៅម៉ោងប្រហែល ១២ យប់ម៉ោងក្នុងស្រុក (១១០០GMT) ។
លោកបានប្រាប់ទីភ្នាក់ងារ Anadolu ថា “អ្នកបើកនិងអ្នកដំណើរម្នាក់បានស្លាប់ ប៉ុន្តែយើងបានជួយសង្គ្រោះមនុស្សម្នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម” ។
សាក្សីផ្ទាល់ភ្នែកម្នាក់ឈ្មោះ Hycient Okafor បាននិយាយថាគាត់នៅឯហាងក្បែរនោះនៅពេលឧទ្ធម្ភាគចក្របានធ្លាក់។
លោកមានប្រសាសន៍ថា “សំណាងណាស់តំបន់នេះមិនមានមនុស្សច្រើនទេនៅគ្រានោះ” ។
ឧប្បត្តិហេតុនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលជាតិចេញសេចក្តីណែនាំថ្មីស្តីពីសុវត្ថិភាពខ្យល់។
វាបានព្រមានអ្នកបើកយន្តហោះ និងបុគ្គលិកបច្ចេកទេសឱ្យដឹងខ្លួនពីអាកាសធាតុអាក្រក់ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ និងវិធានការណ៍កូវីដ១៩៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០