ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រកាសនៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ម្សិលមិញនេះថា ពួកគេបានស្ទាក់ចាប់យន្តហោះដ្រូនដែលដឹកគ្រាប់បែកបញ្ជាដោយក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន។
នៅថ្ងៃសុក្រ សប្តាហ៍មុន កម្លាំងចម្រុះនិយាយថា ពួកគេបានបំផ្លាញយន្តហោះដ្រូនចំនួន២គ្រឿងដែលហោះឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេស និងព្រំដែន Najran។ ស្រដៀងគ្នាផងដែរ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន កងកម្លាំងចម្រុះបានប្រកាសពីការបំផ្លាញមីស៊ីល បាញ់ដោយក្រុមឧទ្ទាម Houthi ដែលបានហោះឆ្ពោះទៅតំបន់ Najran ផងដែរ។
សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានការគ្រប់គ្រងនៅតំបន់ជាច្រើននៅភាគខាងជើងប្រទេស ហើយថែមទាំងបានបង្ខំឲ្យរដ្ឋាភិបាលគាំទ្រដោយប្រធានាធិបតីអារ៉ាប៊ីសាអូឌីតលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ។
កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះនៅប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាល Hadi ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua