កងទ័ព​អេ​ហ្ស៊ី​ប​និយាយថា ភេរវ​ករ​ចំនួន៧៧នាក់​ត្រូវគេ​សម្លាប់​នៅ​ភាគ​ខាងជើង​ខេត្ត​ស៊ី​ណៃ

0

កម្លាំង​ទ័ព​អេ​ហ្ស៊ី​ប​បានប្រកាស​នៅ​ថ្ងៃអាទិត្យ ទី៣០ ខែសីហា ម្សិលមិញ​នេះ​ថា កងកម្លាំង​របស់​ពួកគេ​បានសម្លាប់​ភេរវ​ករ​ចំនួន ៧៧នាក់​នៅ​ភាគ​ខាងជើង​ខេត្ត​ស៊ី​ណៃ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កងកម្លាំង​ទ័ព​បាន​បញ្ជាក់ថា មន្ត្រី​ចំនួន៣នាក់ និង​ទាហាន​ចំនួន៤នាក់​ស្លាប់ ឬ​រងរបួស​ក្នុងអំឡុង​ពេលធ្វើ​ប្រតិបត្តិការ​នៅ​ចន្លោះ​ពីថ្ងៃ​ទី២២ ខែកក្កដា ដល់​ថ្ងៃទី ៣០ខែសីហា។

ប្រភព​បន្ថែម​ឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ​បាន​ចាប់ខ្លួន​ក្រុម​ភេរវ​ករ​ដែល​រងរបួស​ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​ព្យាបាល និង​ត្រូ​វៃ​ម​ត្ថ​កិច្ច​សួរចម្លើយ​នៅក្នុង​មន្ទីរពេទ្យ។  ប្រភព​បន្តថា ប្រតិបត្តិការ​នេះ​បាន​បំផ្លាញ​មូលដ្ឋាន​របស់​ភេរវ​ករ​ចំនួន៣២៧នាក់ ជាទី​តាំង​ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​ធ្វើជា​កន្លែង​លាក់ខ្លួន ជាឃ្លាំង សម្រាប់​សម​ជិ​ក​ភេរវ​ករ​ស្នាក់នៅ កន្លែង​ផ្ទុក​អាវុធ និង​គ្រាប់រំសេវ​ជាច្រើន។

ក្រៅពីនេះ រថយន្ត​ដឹក​កង់​បួន​ចំនួន១០គ្រឿង ដែល​ក្រុម​ភេរវ​ករ​ប្រើប្រាស់​ក៏​ត្រូវបាន​កម្លាំង​ទ័ព​បំផ្លាញចោល​ផងដែរ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា រថយន្ត​កង់ ៤ របស់​ក្រុម​ភេរវ​ករ​ចំនួន៩គ្រឿង​ដែល​ផ្ទុក​ដោយ​អាវុធ​និង​គ្រាប់រំសេវ​ត្រូវបាន​កម្ទេច​ដោយ​កងក​ម្លាំ​ង​ទ័ពអាកាស ខណៈពេលដែល​រថយន្ត​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​ឆ្លង​ចូល​ប្រទេស​អេ​ហ្ស៊ី​ប​ឆ្លងកាត់​ព្រំដែន​ភាគ​ខាង​ជាមួយ​ប្រទេស​លី​ប៊ី។

ប្រទេស​អេ​ហ្ស៊ី​ប​បាន និង​កំពុង​ប្រយុទ្ធ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ក​សកម្មភាព​ភេរវកម្ម​ដែល​បានសម្លាប់​មន្ត្រីប៉ូលិស ទាហាន និង​ជន​ស៊ីវិល​ចំនួន​រាប់រយ​នាក់​ចាប់តាំងពី​មានការ​ទម្លាក់​អតីត​ប្រធានាធិបតី​អ៊ីស្លាម​លោក Mohamed Morsi នៅ​ខែកក្កដា ឆ្នាំ២០១៣ មក ។ ការវាយប្រហារ​ភេរវកម្ម​ភាគច្រើន​កើតឡើង​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​ត្រូវបាន​អះអាង​ដោយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ស៊ី​ណៃ​ហើយ​ពួកគេ​មាន​ភាពស្មោះត្រង់​នឹង​ក្រុម​ភេរវកម្ម​ក្នុង​តំបន់​រដ្ឋ​អ៊ីស្លាម។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here