គ្រាប់​រ៉ុក្កែត​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​បា​ដា​ដ

0

យោធា​អ៊ីរ៉ាក់​បាន​និយាយថា​រ៉ុក្កែត Katyusha ២គ្រាប់ ​បាន​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​បា​ដា​ដ កាលពី​ថ្ងៃអាទិត្យ​នេះ​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​នោះទេ។ ដែល​ការវាយប្រហារ​នេះ​គឺជា​ការវាយប្រហារ​លើក​ទី៣ លើ​ទីតាំង​ដែល​ងាយ​រងគ្រោះ​នៅក្នុង​រដ្ឋធានី​នៅ​សប្តាហ៍​នេះ។

គួររំលឹកថា​កាលពី​ថ្ងៃ​សៅរ៍​គ្រាប់​រ៉ុក្កែត​មួយគ្រា​ប់​បាន​ធ្លាក់​នៅក្នុង​តំបន់​បៃតង​ដែលមាន​កំពែង​ដ៏​រឹងមាំ​របស់​រដ្ឋធានី​បា​ដា​ដដែល​ជា​អាគារ​របស់​រដ្ឋាភិបាល និង​បេសកកម្ម​បរទេស​ខណៈ ៣គ្រាប់​ផ្សេងទៀត​បាន​ធ្លាក់​នៅ​ទីនោះ​ផងដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ក៏​គ្មាន​មនុស្ស​ស្លាប់ និង​របួស​ដែរ។

ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ទោស​ការវាយប្រហា​រ​បែបនេះ​ទៅលើ​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ អ៊ីរ៉ង់​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់​អំពី​ឧប្បត្តិ​ហេតុនេះ​ទេ។

គួរ​បញ្ជាក់ថា​ប្រទេស​អ៊ីរ៉ាក់​ជា​ញឹកញាប់​ជា​កន្លែង​នៃ​ការលេចចេញ​នូវ​អំពើ​ហឹ​ង្សា​ពី​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក។

ម​ជ្ឈឹ​ម​បូព៌ា​បាន​ឈានដល់​ជម្លោះ​ដ៏​ធំ​មួយ​នៅ​កាលពី​ខែមករា​កន្លងមក បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​បានសម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​លោក Qassem Soleimani និង​មេ​យោធា​អ៊ីរ៉ាក់​លោក Abu Mahdi al-Muhandis នៅឯ​ព្រលានយន្តហោះ​បា​ដា​ដ។ កងជីវពល​ដែលមាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់​បាន​ស្បថ​សងសឹក​ចំពោះ​ការស្លាប់​របស់​ពួកគេ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here