អ៊ីស្រាអែល​មាន​កិច្ចពិភាក្សា​សម្ងាត់​ជាមួយ​មេដឹកនាំ​អារ៉ាប់ និង​មូស្លីម

0

សារព័ត៌មាន CGTN បាន​រាយ​ការ​ណ៌​ថា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក  Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា​អ៊ីស្រាអែល​បាន​បើក​កិច្ចពិភាក្សា​សម្ងាត់​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​មួយចំនួន​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​របស់​ពួកគេ​មាន​លក្ខណៈ​ធម្មតា ដែល​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​មុន​មួយថ្ងៃ​នៃ​ការហោះហើរ​ពាណិជ្ជកម្ម​លើកដំបូង​របស់​អ៊ីស្រាអែល​ទៅកាន់​ប្រទេស​អារ៉ាប់​រួម។

លោក Netanyahu  បាន​ថ្លែង​សុន្ទរកថា​រួមគ្នា​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​គឺ​លោក Jared Kushner និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Robert O’Brien ។

លោក Netanyahu បានឱ្យដឹង​ទៀតថា​មេដឹកនាំ​អារ៉ាប់​ទាំងនេះ​បាន​ទទួលស្គាល់ថា​ផលប្រយោជន៍​ពិតប្រាកដ​របស់​ពួកគេ​គឺ​ធ្វើយ៉ាងណា​ឱ្យមាន​ទំនាក់ទំនង​ល្អជា​ប្រក្រតីភាព​ឡើងវិញ​ជាមួយ​អ៊ីស្រាអែល។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here