សមាជិកនៃក្រុមភេរវកម្មបូកូហារ៉ាម (Boko Haram) បានសម្លាប់ជនស៊ីវិលចំនួន៥នាក់ និងបង្កឲ្យមនុស្សជាច្រើនរងរបួសនៅយប់ថ្ងៃចន្ទ ទី៣១ ខែសីហា នៅក្នុងការវាយឆ្មក់របស់ពួកគេលើតំបន់ដាច់ស្រយាល Kouyape និង Talakachi នៅភាគខាងជើងនៃប្រទេសកាមេរូន។
ប្រភពមន្ត្រីនិយាយថា នៅក្នុងតំបន់ Talakachi មនុស្សម្នាក់ស្លាប់ និងមនុស្សចំនួន៣នាក់ផ្សេងទៀតរងរបួស ក្រោយពីសកម្មប្រយុទ្ធវាយប្រហារលើផ្ទះបុគ្គលសាធារណៈដ៏គួរឲ្យគោរពក្នុងសហគមន៍មួយ។
យោងតាមប្រភពសន្តិសុខជាច្រើនបានអោយដឹងថា នៅក្នុងតំបន់ Kouyape ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់លើជំរុំជនភៀសខ្លួន(IDP) ដោយសម្លាប់មនុស្សចំនួន៤នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារទៅលើជំរំជនភៀសខ្លួនគឺជាការវាយប្រហារលើកទី២ ក្នុងរយៈពេលមួយខែនៅក្នុងតំបន់ងាយរងគ្រោះ។
គួររំលឹកផងដែរថា នៅដើមខែសីហា យ៉ាងហោចណាស់ជនភៀសខ្លួនស្នាក់នៅជំរំ (IDP) ចំនួន ១៨នាក់ត្រូវបានសម្លាប់នៅពេលដែលក្រុមអ្នកវាយប្រហារបានគប់គ្រឿងផ្ទុះ ដែលគេគិតថាគឺជាគ្រាប់បែកដៃលើជំរំមួយមានជនអន្តោប្រវេសន៍ស្នាក់នៅប្រហែលជាចំនួន ៨០០នាក់នៅជិតភូមិ Nguetchewe។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០