ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ប៉ូលិសតួកគីបានឃាត់ខ្លួនជនសង្ស័យជាសមាជិកក្រុមរដ្ឋអ៊ីស្លាម (IS) យ៉ាងហោចណាស់ចំនួន១១នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបដំណាលគ្នានៅក្នុងខេត្តមួយចំនួននៅទូទាំងប្រទេសតួកគី។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បានប្រកាសថា សមាជិកជាន់ខ្ពស់នៃក្រុមជ្រុលនិយមត្រូវសមត្ថកិច្ចចាប់ខ្លួននៅភាគខាងត្បូងខេត្ត Adana។
លោក Ihlas មានប្រសាសន៍ថា គេជឿថា ជនសង្ស័យជាភេរវករមានទំនាក់ទំនងជាមួយសមាជិកជាន់ខ្ពស់ ដែលក្រោយមកគេស្គាល់ថាជាលោក Mahmut Ozden។ លោក Soylu បានសរសេរនៅលើបណ្តាញអ៊ីនធឺរណិតដោយប្រើអក្សរកាត់អារ៉ាប់សម្រាប់ក្រុម IS ថា៖ “អ្វីដែលគេហៅថា មនុស្សកំពូលក្នុងប្រទេសតួកគីគឺត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងយកទៅឃុំឃាំងជាមួយផែនការសំខាន់”។
តាមរយៈការថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅពេលក្រោយមកទៀត លោក Soylu មានប្រសាសន៍ថា លោក Ozden ទទួលបានការបញ្ជាទិញជាបន្តបន្ទាប់ពីប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ហើយថែមទាំងទទួលបានការស្នើឱ្យរៀបចំការតវ៉ាមួយចំនួននៅក្នុងប្រទេសតួកដោយបង្កើតក្រុមអ្នកតវ៉ាពីចំនួន១០ទៅ១២នាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០









