មន្ត្រី៤រូប​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការផ្ទុះ​នៅ​កំពង់ផែ Beirut

0

ភ្នាក់ងារ​សារព័ត៌មាន​ជាតិ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​អង្គារ ទី០១ ខែកញ្ញា ម្សិលមិញ​នេះ​អាជ្ញាធរ​ប្រទេស​លី​បង់​ចាប់ខ្លួន​មន្ត្រី​ចំនួន៤នាក់​នៅឯ​កំពង់ផែ Beirut ជុំវិញ​ការផ្ទុះ​ដែល​ធ្វើឱ្យរញ្ជួយ​អគារ​នៅ​ថ្ងៃទី០៤ ខែសីហា ដោយហេតុ​ការណ៍​បានសម្លាប់​មនុស្ស​ចំនួន១៩០នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៦៥០០នាក់​ផ្សេងទៀត​រងរបួស។

មន្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​លោក​ឧ​ត្ត​ម​សេនីយ៍ Antoine Salloum ប្រធាន​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​នៅឯ​កំពង់ផែ លោក Joseph al-Naddaf ជា​បុគ្គលិក​សន្តិសុខ​ក្នុង​ក្របខណ្ឌ​រដ្ឋ  លោក Charbel Fawaz និង​លោក Daoud Fayad ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​នាយកដ្ឋាន​សន្តិសុខ​ទូទៅ។

ការផ្ទុះ​ដ៏​កក្រើក​ចំនួន​ពីរបាន​ធ្វើឱ្យរញ្ជួយ​កំពង់ផែ Beirut នៅ​ថ្ងៃទី០៤ ខែសីហា ហើយ​ថែមទាំង​បណ្តាល​ឲ្យ​មានការ​រញ្ជួយ​អគារ​នៅ​ទូទាំង​រដ្ឋធានី​របស់​ប្រទេស​លី​បង់។ ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា​ការផ្ទុះ​នោះ​កើតមាន​ពី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ចំនួន២៧០០តោន កាំជ្រួច​ចំនួន២៤តោន ប្រេងកាត មេតាន និង​អាសូត។

គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ធនាគារពិភពលោក​បង្ហា​ញ​ថា ការខូចខាត​បណ្តាលមកពី​ការផ្ទុះ​នេះ​មានតម្លៃ​ដល់​ទៅ​ចំនួន ៤,៦ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here