ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​របាយការណ៍​របស់​សហរដ្ឋអាមេរិក​ស្តីពី​យោធា​ចិន

0

នៅ​ថ្ងៃ​ពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ យោធា​ចិន​បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​របាយការណ៍​ដែលមាន​ការភាន់ច្រឡំ​មួយ​ថ្លែង​ដោយ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ស្តីពី​យោធា​ចិន​ដោយមាន​សេចក្តី​ថា យោធា​ចិន​សម្បូរ​ផ្នត់គំនិត​នៃ​ហ្គេម zero-sum និង​ចិត្តគំនិត​សង្គ្រាមត្រជាក់។

សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​ព័ត៌មាន​នៃ​ក្រសួងការពារជាតិ​ចិន​បាន​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​សហរដ្ឋអាមេរិក ដោយ​សេចក្តីថ្លែងការណ៍​របស់​ចិន​បាន​ច្រានចោល​នូវ​អ្វីដែល​គេ​ហៅថា ការ​គម្រាមកំហែង​ខាង​យោធា​ចិន និង​បាន​បកស្រាយ​យ៉ាង​ត្រឹមត្រូវ​នូវ​គោលនយោបាយ​ការពារជាតិ និង​យុទ្ធសាស្ត្រ​របស់​យោធា​ចិន។

ការិយាល័យ​ព័ត៌មាន​នៃ​ក្រសួងការពារជាតិ​បញ្ជាក់ថា របាយការណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក​បា​នប​ង្កា​ច់​បង្ខូច​ការធ្វើ​ទំនើបកម្ម​យោធា ការចំណាយ​យោធា និង​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​ចិន​ធ្វើឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅតាម​បណ្តោយ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បាន​បង្កើត​ការប្រឈមមុខ​ដាក់គ្នា​តាម​ច្រក​ឆ្លងកាត់​សមុទ្រ។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា​ភាគី​ចិន​នឹងធ្វើ​ការឆ្លើយតប​បន្ថែម​ទៀត​ស្របតាម​ការប្រែប្រួល​នៃ​ស្ថានការណ៍។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here