មនុស្ស ៦នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា

0

មនុស្ស​ចំនួន០៦នាក់​បាន​រងរបួស​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០២ ខែកញ្ញា នៅពេលដែល​ជនសង្ស័យ​នៅក្នុង​រថយន្ដ​មួយ​ធ្វើការ​បាញ់ប្រហារ​ទៅលើ​មនុស្ស​មួយក្រុម​នៅ​ខាងក្រៅ​ហាង​នំ២៤ ម៉ោង​នៅ​ទីក្រុង Toronto ក្នុងប្រទេស​កាណាដា។

ការបាញ់ប្រហារ​នោះ​កើតឡើង​នៅ​ម៉ោង២ ព្រឹក​នៅ​ថ្ងៃ​ពុធ ទី០២ ម្សិលមិញ​នេះ។ មនុស្ស​មួយក្រុម​បាន​ប្រមូល​ផ្តុំគ្នា​ខាងក្រៅ​ហាង​នំ ខណៈ​មេឃ​កំពុងមាន​ភ្លៀង​ធ្លាក់ ហើយ​ក្រោយមក​ជនសង្ស័យ​នៅក្នុង​រថយន្ត SUV មួយ​បាន​បាញ់រះ​ទៅលើ​ពួកគេ។

ជនរងគ្រោះ​ទាំង០៦នាក់ ក្នុងនោះ​មាន​ប្រុស​ចំនួន០៥នាក់ និង​ស្រី​ចំនួន០១នាក់ រង​គ្រាប់កាំភ្លើង ហើយ​ត្រូវគេ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ក្នុងស្ថានភាព​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។ លោក John Tory អភិបាលក្រុង Toronto  មានប្រសាសន៍ថា លោក​បាន​និយាយ​ជាមួយ​មេ​ប៉ូលិស​អំពី​ការបាញ់ប្រហារភ្លាមៗ ក្រោយពី​មាន​ឧប្បត្តិហេតុ​កើតឡើង។

លោក Tory មានប្រសាសន៍ថា៖“យើង​មើលឃើញ​បញ្ហា​បន្ត​កើតមាន នៅពេលដែល​យើង​ឆ្លងកាត់​រដូវក្តៅ​ជាមួយ​សកម្មភាព​របស់​ក្រុម​ទំនើង ដោយ​ក្មេង​ទំនើង​ទាំងនោះ​មាន​ជាប់ទាក់ទង​នឹង​ការជួញដូរ​កាំភ្លើង ហើយ​ពួកគេ​ថែមទាំង​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស” ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here