ប្រទេស​តួ​ក​គី​បើក​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ថ្មី​នៅ​តំបន់​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស

0

ក្រសួងមហាផ្ទៃ​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ម្សិលមិញ​នេះ​ថា ប្រទេស​តួ​ក​គី​បាន​បើក​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ថ្មី​មួយ​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Mus និង Bingol និង​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Diyarbakir។

ក្រសួង​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ថា ប្រតិបត្តិការ​នេះ​មាន​ឈ្មោះថា “Operation Lightning-9” មាន​គោលបំណង​ដើម្បី​លុបបំបាត់​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​ខុសច្បាប់​ចេញពី​តំបន់។ ក្រសួង​សន្តិសុខ​បាន​និយាយថា បុគ្គលិក​សន្តិសុខ​សរុប​ចំនួន ១០២២នាក់ រួមទាំង​កងកម្លាំង​ប្រតិបត្តិការ​ពិសេស  កងរាជអាវុធហត្ថ​ប៉ូលិស  និង​កងកម្លាំង​សន្តិសុខ  កំពុង​ចូលរួម​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​អំពើរ​ភេរវកម្ម។

ប្រទេស​តួ​ក​គី​បាន​បើក​ដំណើរការ “Operation Lightning-8” នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Mardin នៅ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។ ក្រសួង​និយាយថា យ៉ាងហោចណាស់  សមាជិក PKK ចំនួន៣៨នាក់​ត្រូវ​សមត្ថកិច្ច​សម្លាប់  សហការី​ចំនួន២២ត្រូវ​សមត្ថកិច្ច​ចាប់បាន និង​មាន​សមាជិក​ចំនួន៨០នាក់​តាំង​លំនៅ​ក្នុង​រូងភ្នំ  វត្ថុតាង​ត្រូវបាន​បំផ្លាញ ព្រមទាំង​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​អាវុធ​មួយចំនួន​ផ្សេងទៀត​ដែល​គេ​បាន​រឹបអូស​នៅក្នុង​ប្រតិបត្តិការ​នោះ។

កងកម្លាំង​សន្តិសុខ​តួ​ក​គី​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ជាប្រចាំ​នៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី។ “Operation Lightning-1”  បានចាប់ផ្តើម​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Sirnak នៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២។

PKK ត្រូវ​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហគមន៍​អ៊ឺរ៉ុប​ចុះបញ្ជី​ជា​អង្គការ​ភេរ​វករ។ក្រុម​នេះ​បានធ្វើ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ជាង​ច្រើន៣០ឆ្នាំ និង​បានសម្លាប់​មនុស្ស​ច្រើនជាង៤ម៉ឺន​នាក់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here