ប៉ូលិស​នី​ហ្សេ​រី​យ៉ាប​ញ្ជា​ក់ថា មនុស្ស​ចំនួន ១១នាក់​ត្រូវគេ​សម្លាប់ ក្រោយពី​មានការ​វាយប្រហារ​ពី​ខ្មាន់កាំភ្លើង​នៅ​ធនាគារ

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកញ្ញា  ប៉ូលិស​បាន​បញ្ជាក់ថា មនុស្ស​សរុប​ចំនួន១១នាក់​ស្លាប់ ក្រោយពី​មានការ​វាយប្រហារ​លើ​ធនាគារ​ក្នុង​តំបន់​មួយ។

ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​ចោរប្លន់​ធនាគារ​ចំនួន០៦នាក់ ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ និង​ប្រតិបត្តិការ​ទប់ស្កាត់​រប​ស់​ក្រុម​ប្រដាប់អាវុធ​មិន​ឲ្យ​ក្រុម​ភេរវ​ករ​ចូលទៅក្នុង​ធនាគារ​នៅ​តំបន់ Kagara នៃ​រដ្ឋ​នី​ហ្សេ​រី​យ៉ា នៅ​ថ្ងៃ​ពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២។

ប្រធាន​ប៉ូលិស​រដ្ឋ​លោក Adamu Usman មានប្រសាសន៍ថា មនុស្ស០៥នាក់​ផ្សេងទៀត​រួមមាន​ប៉ូលិស​ម្នាក់ សន្តិសុខ​យាម អ្នកយាម​មូលដ្ឋាន និង​ជន​ស៊ីវិល​ចំនួន០២នាក់​ត្រូវគេ​ចាប់ខ្លួន​នៅក្នុង​ការបាញ់ប្រហារ​ត​បត​គ្នា​នេះ។

លោក Usman បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ខ្មាន់កាំភ្លើង​ដែល​បាន​វាយប្រហារ​លើ​ធនាគារ ជិះ​ម៉ូតូ​ចំនួន០៤គ្រឿង និង​បាន​បង្ខំចិត្ត​បោះបង់​ម៉ូតូ​ចោល ខណៈ​ពួកគេ​បាន​រត់គេចខ្លួន​ក្រោយពី​មានការ​បាញ់ប្រហារ​យ៉ាង​ខ្លាំង​ជាមួយ​ប៉ូលិស៕

សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here