មេដឹកនាំ​តួ​ក​គី និង​អាឡឺម៉ង់ ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកញ្ញា ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ជជែក​ជាមួយ​អធិការបតី​អាឡឺម៉ង់​លោកស្រី Angela Merkel តាមរយៈ​សន្និសីទ​វីដេអូ​ស្តីពី​កិច្ចការ​ក្នុង​តំបន់​ជាពិសេស​ពិ​ក្សា​ពី​ភាព​តានតឹង​ចុងក្រោយ​នៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។

“នៅក្នុង​សន្និសីទ​វីដេអូ លោក​ប្រធានាធិបតី Erdogan បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ចំពោះ​ការបែងចែក​ថាមពល (ធនធាន​ថាមពល) ដែលជា​សិទ្ធិ​របស់​ប្រទេស​តួ​ក​គី និង​កោះ Cypriots នៅ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ដែល​នឹង​ទទួលបាន​កិច្ចការពារ និង​បម្រើ​ផលប្រយោជន៍​ដល់​រដ្ឋ​ជាប់​ដែនទឹក​ទាំងអស់”នេះ​បើ​យោងទៅតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​តួ​ក​គី។

សេចក្តីថ្លែងការណ៍​បាន​និយាយថា លោក Erdogan បាន​ចោទប្រកាន់​ប្រទេស​ក្រិ​ក​ឬ​កោះ​Cypriots ក្រិ​ក និង​រដ្ឋ​ដែល​គាំទ្រ ដែល​បាន​ចាត់វិធានការ​ដើម្បី​បង្កើន​ភាព​តានតឹង។ លោក Erdogan ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី Merkel ក្នុងការ​ចូលរួមចំណែក​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយសារតែ​មានការ​បង្កើត​ជំ​ហ៊ានថ្មីៗពី​ប្រទេស​ក្រិ​ក និង​ក្រុម​អ្នកគាំទ្រ​បំផ្លាញ​សន្តិភាព​នៅក្នុង​តំបន់។

គួរ​រំលឹក​ផងដែរ​ថា ទីក្រុង​អា​តែ​ន និង​អង់កា​រ៉ា​មានទំនាស់​លើ​សិទ្ធិ​គ្រប់គ្រង​អ៊ី​ដ្រូ​កាបូន(hydrocarbon)នៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ ប្រទេស​តួ​ក​គី​បាន​បញ្ជូន​នាវា​ស៊ើបការណ៍​របស់ខ្លួន​ឈ្មោះ Oruc Reis ដែល​អមដំណើរ​ដោយ​នាវាចម្បាំង​តួ​ក​គី ទៅកាន់​តំបន់​នោះ​ក្រោយពី​ប្រទេស​ក្រិ​ក​និង​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​ព្រំដែន​សមុទ្រ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here