ក្រុម ISIS វាយប្រហារ​ឆ្មាំ​ព្រំដែន​អ៊ីរ៉ាក់​នៅ​ខេត្ត Anbar បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស៥នាក់

0

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុម​ភេរ​វករ ISIS បានធ្វើការ​វាយប្រហារ​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​នៅ​ភាគ​ខាងលិច​ខេត្ត Anbar បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​យ៉ាងហោចណាស់៥នាក់។

ប្រភព​សន្តិសុខ​បានបញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​ថា ការវាយប្រហារភ្លាមៗនៅពេល​យប់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​តម្រង់​គោលដៅ​លើ​ទីស្នាក់ការ​របស់​ឆ្មាំ​ព្រំដែន​ស្ថិតនៅ​តំបន់ Makr al-Naam ជិត​ព្រំដែន​អ៊ីរ៉ាក់ – អា​រ៉ា​ប៊ី​សា​អូឌីត​ដោយបាន​សម្លាប់​ប៉ូលិស២នាក់ និង​បណ្តាលឱ្យ​រងរបួស​ទាហាន៣នាក់​ផ្សេងទៀត។

គួរ​បញ្ជាក់ថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​ក្រុម ISIS បាន​បង្កើន​ការវាយប្រហារ​ជាពិសេស​វាយប្រហា​នៅ​ខាងក្រៅ​ក្រុង​នានា​ដោយ​ប្រើ​វិធី​ធ្វើសង្គ្រាម​ទ័ពព្រៃ​បន្ទាប់ពី​ការបរាជ័យ​របស់ខ្លួន​ក្នុង​ឆ្នាំ២០១៧ ។

មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ាក់​និយាយថា​ក្រុម ISIS នៅតែ​បន្ត​គម្រាមកំហែង​នៅក្នុង​តំបន់​ជាច្រើន​ដែល​ធ្លាប់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួកគេ​ក្នុងអំឡុងពេល​កាន់កាប់​ទឹកដីធំៗ នៅក្នុង​ប្រទេស​កាលពី ៦ ឆ្នាំមុន។

កងកំលាំង​សន្តិសុខ​អ៊ីរ៉ាក់ថ្មីៗនេះ​បាន​បើក​ប្រតិបត្តិការ​បោសសម្អាត​យោធា​ថ្មី​មួយ​ស្ថិតនៅក្នុង​តំបន់ Wadi Houran ស្ថិតនៅតាម​ព្រំដែន Al-Qaim ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​យោធា​ដែល​បានរួម​បញ្ចូល​នៅក្នុង​តំបន់ធំៗ ដើម្បី​កំចាត់​សមាជិក​ក្រុម ISIS។

កងទ័ព​អ៊ីរ៉ាក់​បានបញ្ជាក់​ជាច្រើន​ដង​ថា​តំបន់​ដែល​លាតសន្ធឹង និង​រដុប​គឺជា​កន្លែង​ដែល​រឹងមាំ​សម្រាប់​ក្រុម​ភេរវជន​ដែល​នៅ​សេសសល់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here