ក្រុមហ៊ុន​សន្តិសុខ​អង់គ្លេស​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​រដ្ឋា​នី​បា​ដា​ដ

0

ក្រុមហ៊ុន​សន្តិសុខ​អង់គ្លេស​ទទួលបន្ទុក​ស​ន្តិ​សុខ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​បា​ដា​ដ​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្ថិតនៅ​កណ្តាល​រដ្ឋធានី​បា​កដាដ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កន្លែង​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន G4S ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ពហុ​ជាតិ​អង់គ្លេស​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល Katyusha ស្ថិតនៅ​សង្កាត់ Qadisiyyah របស់​រដ្ឋធានី​បា​ដា​ដ។

រូបភាព​កន្លែងកើតហេតុ​បានបង្ហាញ​ពី​ការខូចខាត​សម្ភារៈ​ជាច្រើន។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here