បុរស៤នាក់រងការចោទប្រកាន់ពីបទវាយប្រហារដោយគ្រាប់បែកសាំងទៅលើប៉ូលិស នៅក្នុងតំបន់ Lurgan ខណ្ឌ County Armagh កាលពីខែមុន។
គ្រាប់បែកសាំងមួយចំនួនត្រូវបានគប់ទៅលើក្រុមមន្ត្រី នៅក្នុងអំឡុងពេលមានបញ្ហានៅផ្លូវ Levin នៅ Kilwilkie នៅថ្ងៃទី២៣ ខែសីហា។
បុរសទាំងនោះមានវ័យ ២៩ឆ្នាំ ៣៦ឆ្នាំ ៤៦ឆ្នាំ និង៥២ឆ្នាំ រងការចោទប្រកាន់ពីបទល្មើសរួមទាំងការធ្វើកុបកម្ម នៅក្នុងការប្រើប្រាស់គ្រាប់បែកសាំង និងផលិតគ្រាប់បែកសាំង។
បុរសវ័យ២៥ឆ្នាំម្នាក់ក៏ត្រូវរងការចោទប្រកាន់ពីបទរំលោភបំពានផងដែរ។
ប៉ូលិសត្រូវបានគេហៅទៅតំបន់ផ្លូវ Levin នៅថ្ងៃទី២៣ ខែសីហា បន្ទាប់ពីរកឃើញឧបករណ៍សង្ស័យ។
ក្រោយមកវាត្រូវបានគេប្រកាសថាជាបោកបញ្ឆោត។
បុរសទាំង៤នាក់នឹងត្រូវបង្ហាញខ្លួននៅតុលាការ Craigavon Magistrates នៅថ្ងៃទី៤ ខែកញ្ញា។
បុរសវ័យ ២៥ឆ្នាំនឹងបង្ហាញខ្លួននៅថ្ងៃទី៣០ ខែកញ្ញា៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០









