រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់លោក Jumah Inad កាលពីថ្ងៃព្រហស្បតិ៍នេះបានពិភាក្សាជាមួយរដ្ឋាភិបាលអ៊ុយក្រែនលើវិស័យជាច្រើនរួមមានអាវុធ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីរ៉ាក់បានបញ្ជាក់ថាដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសហប្រតិបត្តិការរវាងអ៊ីរ៉ាក់ និងអ៊ុយក្រែនលើផ្នែកបណ្តុះបណ្តាលបំពាក់អាវុធ និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើបញ្ហាដែលមានផលប្រយោជន៍រួមជាពិសេសទាក់ទងនឹងការអភិវឌ្ឍស្ថាប័នយោធាអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០









