តុលាការ​តួ​ក​គី​កាត់ទោស​ជនសង្ស័យ​ក្នុងករណី​បាញ់សម្លាប់​នៅ​ទីក្រុងអ៊ី​ស្តង់​ប៊ុល ១៣៦៨ឆ្នាំ

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​រាយការណ៍​ថា នៅ​ថ្ងៃ​ចន្ទ ទី០៧ ម្សិលមិញ​នេះ​តុលាការ​បាន​កាត់ទោស​ជ​ន​សង្ស័យ​សំខាន់​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដ៏​ធំ​មួយ​នៅក្នុង​ក្លឹប​កម្សាន្ត​រាត្រី​អ៊ី​ស្តង់​ប៊ុល​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ២០១។

យោងតាម​ប្រភព​ភ្នាក់ងារ​សារព័ត៌មាន Anadolu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បានអោយដឹងថា​លោក Abdulkadir Masharipov ជា​ជនជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពីបទ​ឃាតកម្ម​ដោយ​ចេតនា​និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋធម្មនុញ្ញ។ លោក​ត្រូវ​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​រយៈពេល​សរុប១៣៦៨ឆ្នាំ​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​មនុស្ស​ចំនួន ៧៩នាក់ ដោយ​ពួកគេ​ជា​អ្នករងរបួស​ក្នុងការ​វាយប្រហារ​នោះ។

លោក Masharipov បាន​បាញ់សម្លាប់​មនុស្ស​ចំនួន៣៩នាក់​នៅ​ក្លឹប​រាត្រី Reina នៅ​ស្រុក Ortakoy នៅក្នុង​ទីក្រុង​ដែលមាន​មនុស្ស​ចំនួន​រាប់រយ​នាក់​កំពុង​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នៅ​ដើមខែ​មករា ឆ្នាំ២០១៩។

ជនល្មើស​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​នៅក្នុង​ប្រតិបត្តិការ​មួយ​នៅ​រយៈពេល​ពីរ​សប្តាហ៍​ក្រោយពី​មានការ​វាយប្រហារ ហើយ​អ្នកទោស​បាន​សារភាពថា គាត់​បានធ្វើ​សកម្មភាព​ក្នុងនាម​ជា​សមាជិក​រដ្ឋ​អ៊ីស្លាម។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​ឧទ្ទាម IS ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ប្រល័យ​ជីវិត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​តួ​ក​គី ដោយ​ក្នុងនោះ​មាន​មនុស្ស​ច្រើនជាង៣០០នាក់​ត្រូវ​ពួកគេ​សម្លាប់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here