មនុស្ស ០២នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់សម្លាប់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

ប្រភពព័ត៌មាន​ពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃ​អង្គារ ទី០៨ ខែកញ្ញា មនុស្ស​ចំនួន០២នាក់​ស្លាប់ និង​ចំនួន០៣នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​ទីក្រុង Rawalpindi ខេត្ត Punjab នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន។

យោងតាម​ប្រភព​ការស៊ើបអង្កេត​ដំបូង​របស់​ប៉ូលិស​បានអោយដឹងថា ខ្មាន់កាំភ្លើង​ចំនួន០៣នាក់​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ប្រជាជន ដែល​ឈរជើង​នៅតាម​ដងផ្លូវ ក្រោយមក​ក្មាន់កាំភ្លើង​ទាំង​នោះបាន​រត់គេច​ពី​កន្លែងកើតហេតុ​នៅ​ជាយក្រុង Rawalpindi ដែលជា​ទីក្រុង​ភ្លោះ​នៃ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ។

ប្រភពព័ត៌មាន​និយាយ​ថា ប៉ូលិស​បាន​ទៅដល់​ទីតាំង​វាយប្រហារ ក្រោយពី​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង ដោយ​បន្ថែមថា​អ្នករងរបួស​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ។ជនរងគ្រោះ​ទាំង០៣នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ពុំទាន់​មាន​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់​អះអាង​ពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

ប៉ូលិស​បាន​បន្ត​ប្រតិ​ប​ត្ដិ​ការស្វែងរក​នៅក្នុង​តំបន់​នោះ​ដើម្បី​តាមដាន​ក្រុម​អ្នក​វាយប្រហារ​ដែល​កំពុង​រត់គេចខ្លួន។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here