ភេរ​វករ ០៥នាក់​ត្រូវ​សន្តិសុខ​សម្លាប់ និង​ទាហាន ០២នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន

0

មេបញ្ជាការ​យោធា​ក្នុង​តំបន់​មានប្រសាសន៍ថា យ៉ាងហោចណាស់​អ្នក​ប្រយុទ្ធ Abu Sayyaf ចំនួន0៥នាក់ ត្រូវ​កងកម្លាំង​សន្តិសុខ​សម្លាប់ និង​ទាហាន​ចំនួន០២នាក់​រួមជាមួយ​មន្ត្រី​យោធា​វ័យក្មេង​ម្នាក់​បាន​រងរបួស​នៅពេលដែល​កងកម្លាំង​សន្តិសុខ​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរ​វករ Abu Sayyaf នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​មុនពេល​ថ្ងៃ​រះ​នៅ​ថ្ងៃ​ពុធ។

លោក​វរសេនីយ៍ Don Templonuevo  មេបញ្ជាការ​កងវរសេនាតូច​ថ្មើរជើង​លេខ៤៤របស់​កងទ័ព​មានប្រសាសន៍ថា ការផ្ទុះអាវុធ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល២រំលងអធ្រាត្រ​ម៉ោង​នៅក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត Zamboanga Sibugay នៅពេលដែល​កងកម្លាំង​បាន​តាមដាន​លើ​ក្រុម​ភេរ​វករ​មួយក្រុម។

លោក Templonuevo បន្ថែមថា ការផ្ទុះអាវុធ​ពេលព្រឹក​ព្រលឹម​មាន​រយៈពេល​ពេល ៣០នាទី​ហើយ​កងទ័ព​ត្រូវគេ​បញ្ជូន​ទៅកាន់​តំបន់​នោះ​ក្រោយពី​អ្នកភូមិ​បង្ហាញថា មាន​វត្តមាន​រប​ស់បុ​រស​ប្រដាប់​ដោយ​អាវុធ។ លោក​បន្ថែមថា កងកម្លាំង​រដ្ឋាភិបាល​បាន​រកឃើញ​អាវុធ​ដែលមាន​សមត្ថភាព​ខ្ពស់​ចំនួន០៤ដើម ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រយៈពេល៣០នាទី​ក្នុងការ​ប្រឆាំងនឹង​សមាជិក Abu Sayyaf ចំនួន១០នាក់។លោក​Templonuevoបន្ថែមថា​ភេរវ​ករទាំង​នោះបានរ​ត់​គេចខ្លួន។ លោក​មានប្រសាសន៍ថា“ ប្រតិបត្តិការ​ដេញតាម​នៅតែ​បន្ត។

លោក​ឧ​ត្ត​ម​សេនីយ៍ Leonel Nicolas មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ១០២ មានប្រសាសន៍ថា ក្រុម​ភេរវ​ករ​កំពុង​លាក់ខ្លួន​នៅក្នុង​ភូមិ និង​បាន​ចាប់ខ្លួន​អ្នកជួញដូរ​ម្នាក់។

លោក Nicolas មានប្រសាសន៍ថា “ប្រតិបត្តិ​ការស្វែងរក​កំពុង​បន្ត​ដើម្បី​បង្ក្រាប​មា​ជិ​ក​ដែល​នៅ​សេសសល់ ដែល​លាក់ខ្លួន​ក្នុងភូមិ។ កាំភ្លើង ឧទ្ធម្ភាគចក្រ MG520 ចំនួន ២ គ្រឿង​ផ្តល់​ការគាំទ្រ​អាកាស​ដល់​កងកម្លាំង​ជើងគោក។

ក្រុម Abu Sayyaf ដែលជា​ក្រុម​ភេរវ​ករ​ឃោរឃៅ​មាន​សមាជិក​ចំនួន២០០នាក់​បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស និង​ចាប់ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ដាច់ស្រយាល និង​ខេត្ត​ក្រីក្រ​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​គឺ​រដ្ឋធានី Sulu  និង​ខេត្ត Basilan ។ យោធា​ម្នាក់​និយាយថា​ចាប់តាំងពី​ឆ្នាំ២០០៩មក​ក្រុម​នេះ​បានធ្វើការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់បែក​ចំនួន៤៧គ្រាប់​នៅក្នុង​ខេត្ត Jolo ខេត្ត Basilan និង​ខេត្ត Zamboanga ដែល​បណ្តាលឱ្យ​ជន​ស៊ីវិល និង​ទាហាន​ចំនួន៨៣នាក់​ស្លាប់ និង​ចំនួន៥០៥នាក់​រងរបួស។

ការវាយប្រហារ​របស់​ក្រុម Abu Sayyaf ធ្វើឡើង​នៅ​ថ្ងៃទី២៤ ខែសីហា នៅពេលដែល​ក្រុម​នេះ​បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន០២លើក​នៅ​ខេត្ត Jolo ក្នុង​រដ្ឋធានី Sulu ដែល​សម្លាប់​មនុស្ស​ចំនួន១៥នាក់ ដោយ​ក្នុងនោះ​មាន​ទាហាន​ចំនួន០៨នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៧៤នាក់​រងរបួស។

នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានការ​ផ្ទុះ​គ្រាប់បែក​ចំនួន០២គ្រាប់​បណ្តាល​ឲ្យ​កក្រើក​វិហារ​នៅ​ខេត្ត Jolo សម្លាប់​មនុស្ស​ចំនួន ២៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៩៥នាក់​ផ្សេងទៀត​រងរបួស។

សូម​រំលឹក​ផងដែរ​ថា ក្រុម Abu Sayyaf បានធ្វើការ​វាយប្រហារ​លើ​ទេសចរ​បរទេស  ម្ចាស់​អាជីវកម្ម ដែល​មិនមែន​តែ​លើ​មនុស្ស​ដែល​មកពី​ប្រទេស​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​មកពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​ផងដែរ ហើយ​ភេរវ​ករទាំង​នោះបាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​ប្រទេស​ហ្វីលីពីន ឬ​កោះដាច់​ស្រយាល។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here