កងទ័ព​លី​ប៊ី៖ យើង​នឹងមិន​ចុះចាញ់​នឹង​សង្គ្រាម​របស់​យើង​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ទេ

0

អ្នកនាំពាក្យ​កងទ័ព​ជាតិ​លី​ប៊ី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Ahmed Al-Mesmari បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំងប្រដាប់អាវុធ​នឹងមិន​ថយក្រោយ នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នោះទេ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Al-Mesmari បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រតិបត្តិការ​យោធា​បាន​បញ្ឈប់​ជាច្រើន​ខែ​កន្លងមក ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​អេ​ហ្ស៊ី​ប​សម្រាប់​ការតាំង​ទីលំនៅ​នៅ​លី​ប៊ី។

លោក​បាន​បន្ថែមថា​ទាហាន​ស៊ីឈ្នួល​បរទេស​មួយចំនួន​ទាំង​សូ​ម៉ាលី និង​ស៊ី​រី កំពុង​ត្រូវបាន​ផ្ទេរ​ទៅកាន់​តំបន់ Al-Hisha និង Al-Qadahiyah នៅក្នុង​ការគាំទ្រ​ជា​បន្ត​របស់​តួ​ក​គី​ចំពោះ​កងជីវពល​ភេរ​វករ។

លោក​បាន​សង្កត់ធ្ងន់ថា បុរស​នៃ​កងកម្លាំងប្រដាប់អាវុធ​លី​ប៊ី​តែងតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​លុបបំបាត់​រាល់​គ្រាអាសន្ន ឬ​ការវាយប្រហារ​ណាមួយ​នៅក្នុង​ទីតាំង​របស់​កងទ័ព​នៅ​តំបន់​ជុំវិញ​តំបន់ West Sirte តំបន់ Al-Jufrah និង​កន្លែង​ជាច្រើន​ទៀត។

លោក​បាន​បន្ថែមថា​ទាហាន​ស៊ីឈ្នួល​ទាំងនេះ​បាន​ចាកចេញ​ហើយ។

កាលពី​ថ្ងៃ​អង្គារ ការឆ្លងកាត់​តំបន់ “Grad” ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​របស់​ពួកគេ ដើម្បី​ចូលទៅ​កាន់​តំបន់ Al-Jafra។

កាល​សប្ដាហ៍​មុន អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​បង្ហើប​ឱ្យដឹង តួ​ក​គី​បាន​ផ្ទេរ​អនីតិជន​ប្រហែល ៣៥០នាក់​ពី​ប្រទេស​ស៊ី​រី​ទៅ​លី​ប៊ី ដើម្បី​ប្រយុទ្ធ​នៅក្នុង​ជួរ​នៃ​កងជីវពល​ជ្រុលនិយម៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Arab Observer ចេញផ្សាយ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here