កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងប្រទេស​យេ​ម៉ែន​និយាយថា​ពួកគេ​បាន​ស្ទាក់ចាប់​មី​ស៊ី​ល​របស់​ក្រុម​ឧទ្ទាម Houthi

0

កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅក្នុង​ប្រទេស​យេ​ម៉ែន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ពួកគេ​បាន​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក និង​គ្រាប់បែក​ជាច្រើន​គ្រាប់ ដែល​ក្រុម​ឧទ្ទាម Houthi ទម្លាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត លោក Turki Al Maliki បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រុមចម្រុះ​ក៏បាន​ចោទប្រកាន់​លើ​ក្រុម​ជីវពល Houthi ថា បានធ្វើការ​វាយប្រហារ​លើ​ជន​ស៊ីវិល និង​ទីតាំង​របស់​ជន​ស៊ីវិល។

កងជីវពល Houthis បាន និង​កំពុងធ្វើការ​វាយប្រហារ​លើ​ទីក្រុង​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ស្ទើរតែ​រាល់ថ្ងៃ​ដោយ​ភាគច្រើន​ក្រុមចម្រុះ​និយាយថា គ្រាប់​ភាគច្រើន​ត្រូវបាន​បំផ្លាញ។

គួរ​រំលឹក​ផងដែរ​ថា សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​យេ​ម៉ែន​បានចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៤ មុនពេល​ក្រុម​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បានធ្វើ​អន្តរាគមន៍​នៅ​ឆ្នាំ២០១៥ ដើម្បី​គាំទ្រ​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi។

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១១ ឃែ​កញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here