ដាណឺម៉ាកនឹងបើកស្ថានទូតនៅរដ្ឋានីបាដាដនៅរដូវស្លឹកឈើជ្រុះនេះ។ ការបើកស្ថានទូតនេះបានកើតឡើងនៅពេលដែលសមាជិកអូតង់រៀបចំខ្លួនដើម្បីទទួលបន្ទុកបេសកកម្មបណ្តុះបណ្តាលរបស់សម្ព័ន្ធមិត្តយោធានៅក្នុងប្រទេសអ៊ីរ៉ាក់នៅចុងឆ្នាំនេះ។
ក្រសួងការបរទេសដាណឺម៉ាកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះ ក្រសួងនឹងបើកស្ថានទូតដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ដាណឺម៉ាកចំពេលដែលក្រុម ISIS ទទួលបរាជ័យដូច្នេះក្រុមនេះមិនមានការគំរាមកំហែងនាពេលអនាគតទៀត។
ដាណឺម៉ាកជាសមាជិកនៃក្រុមកងកម្លាំងចម្រុះប្រឆាំងពួក IS ដែលដឹកនាំដោយអាមេរិកដែលគាំទ្រដល់កម្លាំងសន្តិសុខអ៊ីរ៉ាក់។ កម្លាំងចម្រុះនេះត្រូវបានគេស្គាល់ជាផ្លូវការថាជាក្រុមការងារប្រតិបត្តិការចម្រុះរួមគ្នា រួមមានសមាជិកណាតូដទៃទៀតក៏ដូចជាបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ី។ ដាណឺម៉ាកគឺជាផ្នែកមួយនៃសហភាពអឺរ៉ុប។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០