បុរសកុលសម្ព័ន្ធអារ៉ាប់រាប់សិបនាក់ជាថ្មីម្តងទៀតបានវាយលុកចូលភូមិ Palkana ក្នុងខេត្ត Kirkuk ដើម្បីបណ្តេញជនជាតិដើមឃឺដ។
មន្ត្រីឃឺដក្នុងតំបន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកានសារព័ត៌មាន BasNews ថាបុរសអារ៉ាប់ជាង១៥០នាក់បានបើកឡានចូលក្នុងភូមិ Palkana កាលពីថ្ងៃសៅរ៍ហើយបានគំរាមប្រើអំពើហឹង្សាប្រសិនបើគ្រួសារឃឺដនៃភូមិបដិសេធមិនចាកចេញ។
លោក Luqman Hussein ប្រធានរដ្ឋបាលស្រុក Sargaran នៅភាគខាងជើងនៃខេត្ត Kirkuk បាននិយាយថាកម្លាំងប៉ូលិសសហព័ន្ធត្រូវបានគេជូនដំណឹងឱ្យធ្វើអន្តរាគមន៍ប៉ុន្តែពួកគេបានបដិសេធ។
យោងតាមលោក Hussein កងជីវពល Shia របស់ Hashd al-Shaabi កំពុងគាំទ្រហ្វូងបាតុករអារ៉ាប់។មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេប៉ុន្តែបានបញ្ជាក់ថាបុរសអារ៉ាប់បានចាកចេញពីភូមិ Palkana ហើយ។ ទោះយ៉ាងណាពួកគេត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញនៅពេលណាមួយ។
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០