សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពនិយាយនៅថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះថា ក្រុមតាលីបង់ធ្វើការវាយប្រហារទៅលើស្រុក Jarm នៅក្នុងខេត្ត Badakhshan នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហាររបស់ពួកគេត្រូវបានបង្ក្រាប ហើយក្រុមសកម្មប្រយុទ្ធបានរត់គេចខ្លួន ដោយបន្សល់នូវសាកសពសមាជិករបស់ពួកគេចំនួន១៧នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ តាលីបង់បានបើកការវាយប្រហារយ៉ាងខ្លាំងពីទិសដៅផ្សេងៗគ្នានៅព្រឹកថ្ងៃចន្ទក្នុងស្រុក Jarm ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេបានបរាជ័យ។
ប្រភពបន្តថា ក្រុមសកម្មប្រយុទ្ធសរុបចំនួ១៧នាក់ស្លាប់ និងចំនួនច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយសារមានការប្រឆាំងទប់ស្កាត់ពីយន្តហោះយោធា។
ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីគ្រោះថ្នាក់របស់កងកម្លាំងសន្តិសុខ ឬជនស៊ីវិលសេចក្តីថ្លែងការណ៍បញ្ជាក់ឲ្យដឹងថា កងកម្លាំងសន្តិសុខបន្តដេញតាមក្រុមបះបោរនៅស្រុកJarm និងនៅតំបន់ជុំវិញទីតាំងនោះដើម្បីរក្សាស្ថេរភាព សន្តិភាព និងសន្តិសុខ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើសេចក្តីអត្ថាធិប្បាយចំពោះករណីនេះនៅឡើយទេ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០