អ្នកជួញដូរ​គ្រឿងញៀន ៤៨នាក់ និង​ឧក្រិដ្ឋជន ៩នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃ​អង្គារ ទី១៥ ខែកញ្ញា មន្ត្រីប៉ូលិស​និយាយថា ប៉ូលិស​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន​ចំនួន៤៨នាក់ និង​ជនសង្ស័យ​ឧក្រិដ្ឋជន​ចំនួន០៩នាក់។

មជ្ឈមណ្ឌល​ប្រឆាំង​គ្រឿងញៀន​អា​ហ្វ​ហ្គា​នី​ស្ថាន (CNJC) និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន (CNPA) និង​អង្គភាព​សន្តិសុខ​ស៊ើបអង្កេត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន៤៨នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​ចំនួន៣១ករណី​និង​ករណី​រក្សាទុក​គ្រឿងញៀន​ពី​ខេត្តផ្សេងៗក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​កន្លងមកនេះ។

សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា កម្លាំង CNPA ដកហូត​គ្រឿងញៀន​មួយចំនួន​ពី​ជនសង្ស័យ។

ក្រោយពី​មានការ​ស៊ើបអង្កេត​ដំបូង កម្លាំង CNPA បានប្រគល់​ករណី​ទាំងនេះ​ទៅ​តុលាការ​មជ្ឈិម​គ្រឿងញៀន​ឬ CNTដែលជា​តុលាការ​ពិសេស​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​យុត្តាធិការ​នៃ​ករណី​គ្រឿងញៀនសំខាន់។

ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា ប៉ូលិស​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន (ANP) បាន​ចាប់ខ្លួន​បុរស​សង្ស័យ​ចំនួន០៩នាក់​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ​នៅក្នុង​ខេត្ត Helmand ខេត្ត Paktika និង​ខេត្ត Kunduz ។

ក្រសួង​បន្ថែមថា ការស៊ើបអង្កេត​បន្ថែម​កំពុងដំណើរការ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here