យន្តហោះ​ចម្បាំង​រុស្ស៊ី​កំណត់​គោលដៅ​លើ​ទីតាំង​ឧទ្ទាម​នៅ​ខេត្ត Idlib ក្នុងប្រទេស​ស៊ី​រី

0

អ្នកតាមដាន​សង្គ្រាម​រាយការណ៍​ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​វាយប្រហារ​កំណត់​គោលដៅ​លើ​ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ឧទ្ទាម​អាល់​កៃ​ដា(al-Qaida)នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​អង្គារ ទី១៥ ខែកញ្ញា។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​វាយប្រហារ​កំណត់​គោលដៅ​ទៅលើ​ជំរុំ​បណ្តុះបណ្តាល Hayat Tahrir al-Sham  (HTS) ដែលជា​ក្រុមឆ័​ត្រ​របស់​រណសិរ្ស Nusra Front មាន​ទំនាក់​ទំនងជា​មួយក្រុម al-Qaida នៅ​ភាគ​ខាងជើង​ខេត្ត​អ៊ី​ដ​លី​ប។ ការវាយប្រហារ​តាម​អាកាស​ធ្វើឱ្យ​សមាជិក HTS ជាច្រើន​នាក់​រងរបួស។

ខេត្ត​អ៊ី​ដ​លី​ប​បាន​ក្លាយជា​បន្ទាយ​រឹងមាំ​ចុងក្រោយ​របស់​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី។ HTS គឺជា​ក្រុម​ឧទ្ទាម​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប(Idlib)។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here